បរទេស៖ Cristiano Ronaldo បានជួបនិងកំនត់ត្រារកគ្រាប់បាល់ដ៏អាក្រក់បំផុតអស់រយៈពេល ១៣ ឆ្នាំ បន្ទាប់ពី បានខកខានក្នុងការរកគ្រាប់បាល់៥លើកចុងក្រោយ សម្រាប់ក្រុម Man. Utd ក្នុងគ្រប់ការប្រកួតទាំងអស់។គួរបញ្ជក់ថាខ្សែប្រយុទ្ធស្លាប វ័យ ៣៧ ឆ្នាំរូបនេះបង្ហាញខ្លួននៅ Premier League ៤ដងចុងក្រោយរបស់គាត់ជាមួយ Wolverhampton Wanderers, Brentford, West Ham United និង Burnley ព្រមទាំងMiddlesbroughនៅក្របខណ្ឌ FA Cup កាលពីថ្ងៃទី ៤ ខែកុម្ភៈ២០២២កន្លងទៅ។
គ្រាប់បាល់ចុងក្រោយរបស់ Ronaldo គឹពេលជួបប្រកួតជាមួយ Burnley ក្នុងក្របខ័ណ្ឌ Premier League នៅចុងខែធ្នូ ខណៈកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះក៏ធ្លាប់ខកខានរកគ្រាប់បាល់ប្រាំពីរប្រកួតនៅចន្លោះខែធ្នូ ឆ្នាំ ២០០៨ ដល់ខែមករា ឆ្នាំ ២០០៩ កំឡុងពេលប្រកបអាជីពលើកដំបូងនៅទឹកដីOld Trafford ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃសុក្រ លោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្នរ បស់ បិសា ចក្រហមបានសារភាពថា Ronaldo ត្រូវការរកគ្រាប់បាល់បន្ថែមទៀត។កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន14 ដង និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៣ដងក្នុងការបង្ហាញខ្លួន ២៥ លើកសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលក្រោយវិល ត្រឡប់ទៅកាន់ទឹកដី Old Traffordវិញ កាលពីដើមរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus