បរទេស៖ Mohamed Salah ត្រូវបានរំពឹងទុកថា នឹងវិលទៅហ្វឹកហាត់វិញជាមួយនឹងក្រុម Liverpool កាលពីថ្ងៃអង្គារ ខណៈដែលរូបគេចង់ចូលលេងឲ្យបានឆាប់ បន្ទាប់ពីការរងបរាជ័យក្នុងការប្រកួតព្រឹត្តិការណ៍ Africa Cup of Nations វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិអេហ្ស៊ីប។
ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ Liverpool រូបនេះ បានវិលទៅកាន់ប្រទេសអង់គ្លេសវិញភ្លាមៗ ក្រោយពីក្រុមជម្រើសជាតិរបស់ខ្លួនបានរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទីក្រោមស្នាដៃក្រុមជម្រើសជាតិសេណេហ្គាល់ ក្នុងប្រទេសកាមេរូន កាលពីថ្ងៃអាទិត្យ។ រូបគេចង់ចូលរួមជាមួយនឹងកីឡាកររបស់លោក Jurgen Klopp ក្នុងវគ្គហ្វឹកហាត់ស្រាលៗ នៅថ្ងៃអង្គារនេះ និងធ្វើឲ្យខ្លួនឯងត្រៀមឲ្យបានរួចរាល់ដើម្បីប៉ះជាមួយនឹងក្រុម Leicester ក្នុងក្របខ័ណ្ឌ Premier League នាកីឡដ្ឋាន Anfield នៅថ្ងៃព្រហស្បតិ៍។
ការចូលរួមរបស់ Salah ក្នុងពេលប៉ះជាមួយនឹងក្រុមរបស់លោក Brendan Rodgers មិនមានភាពច្បាស់លាស់១០០%ឡើយ ដោយសារតែ Liverpool រង់ចាំវិភាគទៅលើខ្សែប្រយុទ្ធរូបនេះ ក្រោយពីការលេងការប្រកួតដ៏ច្រើនរបស់គេនាពេលថ្មីៗនេះ និងការអស់កម្លាំងដោយសារតែការធ្វើដំណើរ។ ប៉ុន្តែ វត្តមានរបស់គេ នឹងផ្តល់ការជឿជាក់ដ៏ធំមួយដល់លោក Klopp ដោយសារតែក្រុម Liverpool ត្រូវចូលរួមក្នុងយុទ្ធនាការចំនួន៤។ ដោយឡែក Sadio Mane ដែលបានស៊ុតបាល់ឈ្នះដើម្បីជួយឲ្យក្រុមសេណេហ្គាល់ លើកពាន Africa Cup of Nations ជាលើកដំបូង ប្រហែលជាវិលទៅអង់គ្លេសវិញនៅថ្ងៃពុធ ក្រោយពីចូលរួមក្នុងក្បួនដង្ហែរស្វាគមន៍ការវិលត្រឡប់ទៅផ្ទះវិញ នៅទីក្រុង Dakar៕
ប្រភពព័ត៌មាន៖ The Guardian
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស