បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប របស់តារាឆ្នើម Mohamed Salah កំពុងតែសង្ឃឹមថា អាចសងសឹកចំពោះការរងបរាជ័យក្នុងការប្រកួត Africa Cup of Nations វគ្គផ្តាច់ព្រ័ត្ររបស់ពួកគេ ក្រោមស្នាដៃក្រុមជម្រើសជាតិសេណេហ្គាល់ នៅពេលដែលក្រុមជម្រើសជាតិទាំង២ ជួបគ្នាម្តងទៀត ក្នុងការប្រកួត World Cup វគ្គ Playoff ចំនួន២ជើង នៅខែក្រោយ។
ក្រុមជម្រើសជាតិអេហ្ស៊ីប ស្ទើរតែបានឈ្នះពានប្រចាំទ្វីបជាលើកទី៨ទៅហើយ នៅមុនពេលពួកគេបានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងទីក្រុង Yaounde ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅនាទីបន្ថែម១៥នាទី២ដង។
កីឡាករ Mohamed Abdelmonem និង Mohanad Lasheen សុទ្ធសឹងបានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ដែលមានន័យថា Salah មិនបានទទួលឱកាសក្នុងការស៊ុតបាល់ប៉េណាល់ទីឡើយ នៅមុនពេល Sadio Mane បានរកគ្រាប់បាល់ឈ្នះឲ្យក្រុមជម្រើសជាតិសេណេហ្គាល់ ដើម្បីជួយឲ្យពួកគេលើកពាន AFCON ជាលើកដំបូងតែម្តង។
អ្នកចាំទីអន្តរជាតិអេហ្ស៊ីប Mohamed Abou Gabal ដែលបានជាប់កីឡាករឆ្នើមប្រចាំការប្រកួត ក្រោយពីបានសង្គ្រោះបាល់ពិន័យ១១ម៉ែត្ររបស់ Mane នៅនាទី ទី៧នោះ បានឲ្យដឹងថា៖ «យើងនឹងស្តារមុខមាត់របស់យើងវិញពីការបរាជ័យនេះ។ នៅថ្ងៃនេះ យើងមិនអាចឈ្នះ ប៉ុន្តែ យងនឹងធ្វើបានល្អប្រសើរជាងនេះ នៅពេលក្រោយ»៕
ប្រភពព័ត៌មាន៖ Chanel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus