• Banner Banner Banner Banner Banner Banner
  • Mane ជំរុញឲ្យ សេណេហ្គាល់ បន្តយកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ និងលើកពាន Cup of Nations..(មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 5 months ago 366 Views

    បរទេស៖ Sadio Mane បាន​សាទរ​ដល់​មិត្ត​រួមក្រុម​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់​របស់​ខ្លួន ក្រោយពី​ពួកគេ​បានផ្តួល​ក្រុម​ជម្រើស​ជាតិបួគីណា​ហ្វា​សូ ក្នុងលទ្ធ​ផល ៣-១ ក្នុង​ទីក្រុង Yaounde កាលពីថ្ងៃពុធ ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​២​ជាប់​ៗ​គ្នា​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations​។

    ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​១​គ្រាប់​ទៀតក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Mane បាន​ឲ្យដឹងថា៖ «វា​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​សន្ទុះ​ដែលយើងមាន​។ យើង​បាន​ដឹង​ថា វា​នឹង​មិនមែន​ជា​ការ​ប្រកួត​ដ៏​ងាយស្រួលក្នុងការ​ឈាន​ទៅវ​គ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​២ជាប់​ៗ​គ្នា​​ក្នុង​យុទ្ធនា​ការ AFCON ឡើយ​ ប៉ុន្តែ​រឿង​ដ៏សំខាន់​បំផុតសម្រាប់​យើង​នៅពេលនេះ គឺ​​ការ​ជម្នះ​រាល់​ឧបស័គ្គ​ទាំង​អស់ និង​ឈ្នះ​ពាន មិន​ថា យើង​ជួបក្រុម​ណា​ក៏ដោយ​»​។

    កីឡាករ Abdou Diallo បាន​ជួយ​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ រក​បាន​គ្រាប់បាល់​នាំមុខ​មុន នៅ​រយៈពេល​២០នាទីចុងក្រោយ នាកីឡដ្ឋាន Ahmadou Ahidjo ក្នុង​រដ្ឋ​ធានី​ប្រទេស​កាមេរូន នៅមុន​ពេល Mane ជួយ​ឲ្យ Idrissa Gana Gueye រក​បាន​គ្រាប់បាល់​ទី​២​សម្រាប់ក្រុមខ្លួន​។ បន្ទាប់មក រូបគេ​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​ដោយខ្លួន​ឯង ក្រោយពី​កីឡាករ Blati Toure បាន​វាយ​បក​បាន​​១គ្រាប់​វិញ​។ តារា​ឆ្នើម​របស់​ក្លិប Liverpool រូបនេះ​បានបន្ថែម​ទៀត​ថា៖ «យើង​បាន​​ប្រកួត​ជាមួយនឹងក្រុម​ខ្លាំង បួគីណាហ្វាសូ ដែល​បាន​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ជាច្រើន​»​៕

    ប្រភព​ព័ត៌​មាន៖ Channel New Asia

  • Loading...
  • Recent Posts