បរទេស៖ ក្លឹបយក្ស Real Madrid ឈានដល់កិច្ចព្រមព្រៀងជាមួយ PSG ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kylian Mbappe មកកាន់ទឹកដី Santiago Bernabeu ដោយឥតគិតថ្លៃនៅពេលបញ្ចប់រដូវកាលនេះយោងគេហទំព័រ គេហទំព័រ Bild របស់អាល្លឺម៉ង់បានចុះផ្សាយ។
ក្រុមម្ចាស់ជើងឯក Champion League ១៣សម័យ បានកំណត់អត្តសញ្ញាណនាំយកកីឡាករ វ័យ ២៣ ឆ្នាំរូបនេះជាគោលដៅចម្បងរបស់ពួកគេ ហើយទោះបីជាបរាជ័យជាមួយនឹងការដេញថ្លៃ ក្នុងរង្វង់ទឹកប្រាក់ដល់ទៅ១៥៤លានផោន កាលពីរដូវក្តៅមុន។ ប៉ុន្តែទីបំផុតការចិញ្ចឹមចិត្ត យ៉ាងមុតមាំនៅតែបន្តមានមុនកិច្ចសន្យារបស់ Mbappe អស់សុពលភាពនៅទឹកដី Parc Des Prince នាខែមិថុនា២០២២ខាងមុខនេះ។
ប្រភពខាងលើបន្តថា Mbappe បានយល់ព្រមលើប្រាក់ឈ្នួលពលកម្មនឿយហត់មានតម្លៃប្រមាណ៤១.៥ លានផោនក្នុងមួយឆ្នាំ ទោះបីជារយៈពេលនៃកិច្ចព្រមព្រៀងនៅមិនទាន់បានបង្ហើបអោយដឹងនៅឡើយ។ សម្រាប់ PSG ដែលនៅតែមានសុទិដ្ឋិនិយមក្នុងការបន្តកុងត្រាថ្មីនាពេលកន្លងមក យ៉ាងណាក៏ដោយ ប៉ុន្តែផ្ទុយទៅវិញសមាជិកជ័យ លាភី World Cup ២០១៨រូបនេះ ហាក់បង្ហាញពី ចេតនា ផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu ច្រើនជាង។ Mbappe បច្ចុប្បន្ន ត្រូវ បានចាត់បញ្ចូលជាខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពបាល់ទាត់ ក្រោយស៊ុតបញ្ចូលទីបាន ១៥១ គ្រាប់ និងបញ្ជូនបាល់ ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៧៧ ដងក្នុងការបង្ហាញខ្លួន ១៩៩ លើក គ្រប់ ការ ប្រកួតទាំងអស់សម្រាប់ PSG៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus