• Banner Banner Banner Banner Banner Banner
  • ម្ចាស់ផ្ទះ Cameroon ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយផ្តួល Gambia…(មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 7 months ago 407 Views

    បរទេស៖ ទីបំផុតការប្រឹងប្រែងវាយសម្រុករបស់ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ Karl Toko Ekambi រកបានគ្រាប់បាល់ពីរគ្រាប់នៅតង់ទីពីរ ចន្លោះត្រឹមតែ៥នាទី (៥០ និង ៥៧ )ដើម្បីជួយអោយម្ចាស់ផ្ទះកាមេរូនផ្តួល Gambia ដើម្បីកក់កៅអីឈានទៅវគ្គពាក់កណ្តាល​ផ្តា​ច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations កាលពីថ្ងៃសៅរ៏ទី ២៩ មករា ២០២២នេះ។

    Gambia vs Cameroon LIVE: Africa Cup of Nations result, final score and reaction as Toko Ekambi scores double | The Independent

    គួរបញ្ជាក់ថា Toko Ekambi អតីតកីឡាករVillareal ដែលកំពុងលេងអោយក្លឹប Lyon នៅ Ligue-1 បារាំងមានឪកាស​តែត​បញ្ចូល​ទី​ឲ្យ​ក្រុមជម្រើសជាតិរបស់ខ្លួននាំ​មុខ​មុន​នៅ​នាទី​ទី៥០ ក្រោយការ​បញ្ជូន​បាល់​ពី​ស្លាប​ស្តាំ​របស់ Collins Fai មុន​ពេល ​Toko Ekambi បន្ថែមគ្រាប់បាល់ទីពីរក្រោយការបញ្ជូនរបស់ Martin Hongla ។

    Gambia vs Cameroon: Livescore from AFCON 2021 quarter-final tie at Douala Stadium - Daily Post Nigeria

    កាមេរូននឹងប្រកួតជាមួយអេហ្ស៊ីប ឬម៉ារ៉ុកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងការប្រកយត​វគ្គ​ផ្តាច់​ព្រ័ត្រ​ត្រូវរៀបចំធ្វើឡើងនៅថ្ងៃ​អាទិត្យចុងសប្តាហ៏ក្រោយ​បន្ទាប់ទៀត៕

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts