ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) បានរកឃើញជ័យជម្នះសំខាន់របស់ខ្លួនហើយ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពានរង្វាន់ Prince Beer Pre-Season Cup 2022 កាលពីថ្ងៃអង្គារនេះ ប៉ុន្តែការប្រជែងស្វែងរកឱកាសរបស់ក្រុមបឹងកេត ពេលជួបជាមួយ ក្រុមវិសាខា នៅរសៀលថ្ងៃនេះ ត្រូវបានគេមើលឃើញថា មានភាគរយតិច ឬហាក់ស្ថិតនៅលើមាត់ជ្រោះ។
ក្រុមទ័ព បានក្លាយជាបេក្ខភាពទី២ បន្ទាប់ពីក្រុមខ្លាំងភ្នំពេញក្រោន ដែលនឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំណាងឱ្យពូលA បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ២-១ កាលពីថ្ងៃអង្គារម្សិលមិញ ព្រោះការរកបាន៣ពិន្ទុជាលើកដំបូងនេះ បានជួយឱ្យពួកគេ បានចំណាត់ថ្នាក់លេខ២ ប៉ុន្តែក្រុមគិរីវង់ ដែលបានចាញ់ទាំង២ប្រកួតនោះ បានធ្លាក់ចេញពីការប្រកួតនេះមុនគេ។
ផ្ទុយពីនេះ ក្រុមវិសាខា និងបឹងកេត និងត្រូវប្រកួតជម្រុះលើកចុងក្រោយ នៅកីឡដ្ឋានព្រីនស៍ នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ ដើម្បីបញ្ជាក់ពីបេក្ខភាព២ក្រុមប្រចាំពូលBនេះ ដែលនឹងត្រូវឡើងទោជួបក្រុមភ្នំពេញក្រោន និងក្រុមទ័ព នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តែទោះបីជាយ៉ាងណា នៅមុនការប្រកួតនេះ ក្រុមបឹងកេត ទើបតែបានចាញ់ក្រុមខេត្តព្រៃវែង ៣-១ ផ្ទុយពី វិសាខា ដែលបានយកឈ្នះក្រុមខេត្តព្រៃវែង ៣-១ ហើយយោងតាមលទ្ធផលនេះ ត្រូវបានគេមើលឃើញថា បឹងកេត នៅមានឱកាសមិនច្រើនទេ ក្នុងការប្រជែងជាមួយវិសាខា ព្រោះតាមកម្រិតនៃការរៀបចំក្រុម នៅពេលនេះ គឺវិសាខា ធ្វើបានល្អជាង និងមានកម្លាំងពេញជាង។
ជាមួយគ្នានេះ វិសាខា បានប្តេជ្ញាយកឈ្នះបឹងកេត ឱ្យបាន។ ខ្សែការពារ ឈង់ ប៊ុនណាត បាននិយាយថា៖«បឹងកេត បានទទួលបរាជ័យក្រោមដៃ ក្រុមខេត្តព្រៃវែង ហេតុនេះ បឹងកេត ត្រូវការឈ្នះជាចាំបាច់ ទើបអាចឡើងទៅវគ្គបន្តបាន អ៊ីចឹងវាជាឱកាសល្អមួយ សម្រាប់ក្រុមយើង ដើម្បីបានវាស់ស្ទង់សមត្ថភាព និងត្រៀមខ្លួនឱ្យបានកាន់តែល្អផងដែរ សម្រាប់ត្រៀមរដូវកាលថ្មីនេះ ហើយក្រុមរបស់ខ្ញុំ ប្តេជ្ញាថា នឹងយកឈ្នះ បឹងកេត ឱ្យបាន ដើម្បីឡើងទៅវគ្គ»៕
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus