• Banner Banner Banner Banner Banner Banner
  • Man Utd យល់ព្រមឲ្យ Martial ទៅចូលរួមជាមួយក្លឹបយក្សមួយនៅប្រទេសអេស្ប៉ាញ
    បាល់ទាត់អន្តរជាតិ 4 months ago 237 Views

    បរទេស៖ Man. Utd និង Sevilla បានឈានដល់កិច្ចព្រមព្រៀង​ខ្ចី​ជើងខ្សែប្រយុទ្ធ Anthony Martialមកកាន់លីកកំពូល​អេស្បាញLa Liga ។អតីតយុវជនក្លឹប Monaco បានតស៊ូដើម្បីបង្ហាញខ្លួនក្នុងជម្រើស១១នាក់​ដំបូងមិនបាន​ទៀងទាត់​នោះ​ទេ​​នៅរដូវកាល​នេះ​ក្រោយមកដល់ របស់Cristiano Ronaldo និង Jadon Sancho បានលើកឡើងថាកីឡាករអន្តរជាតិ​បារាំង​រូប​នេះ​ចង់ចាកចេញពីទឹកដីOld Trafford មុនពេលទីផ្សារដោះដូរ​កីឡាករ​ និង បិទបញ្ចប់ជាលើកទីពីរនៅចុងខែ​មករា​២០២២នេះ។

    Anthony Martial nears Sevilla loan move from Man Utd after reaching wages  agreement – Paper Round - Eurosport

    កន្លងមកទោះបីជាក្រុមរបស់លោក Julen Lopetegui បានដកការចាប់អារម្មណ៏ចង់បានMartial ដោយពួកគេរារែកក្នុងការ​ផ្តល់​ប្រាក់​ឈ្នួល​​​ដ៏ថ្លៃសម្រាប់រូបគេដូចនៅMan.Utdក៏ដោយទោះជាយ៉ាងណាក៏ដោយ​អ្នកជំនាញផ្នែកផ្ទេរកីឡាករនិងជា អ្នក កាសែតកីឡា​ដ៏ល្បី​ល្បាញ​​សញ្ជាតិអ៊ីតាលី​លោក Fabrizio Romano បានបញ្ជាក់ថា Sevilla នឹងយល់ព្រមផ្តល់ប្រាក់​ឈ្នួល​១៥០០០០​ម៉ឺនផោន ក្នុងមួយសប្តាហ៍ខណៈ Man United នឹងទទួលបាន៥លានផោន​ លើការខ្ចីជើងនេះ។

    Man United star Anthony Martial agrees Sevilla loan move

    កីឡាករវ័យ ២៦ឆ្នាំនិងបំពេញការផ្លាស់ទៅកាន់ប្រទេសអេស្បាញនៅនៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែកិច្ចព្រមព្រៀង​ដែលមា​ន​សុពល​ភាពរហូតដល់បញ្ចប់រដូវកាលនេះនៅឡើយបញ្ជាក់ថាSevilla បានដាក់បញ្ចូលជម្រើស ក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៏​នោះទេ​។Martial ស៊ុតបញ្ចូលទីបានតែ​​មួយ​គ្រាប់​ ពី​ការ​បង្ហាញ​ខ្លួន ១១លើក​ក្នុង​រដូវ​កាល​នេះ ខណៈការបង្ហាញខ្លួនលើកចុង​ក្រោយ​គឺប្តូរចូលក្នុងនាមកីឡាករបម្រុង​កៅអី​បម្រុងពេលផ្តួលភ្ញៀវ West Ham United១-០ កាល​ពី​ចុង​សប្តាហ៍មុន៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts