• Banner Banner Banner Banner Banner Banner
  • មនុស្សយ៉ាងតិច៦នាក់បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Africa Cup of Nations
    បាល់ទាត់អន្តរជាតិ 4 months ago 226 Views

    បរទេស៖ យ៉ាងហោចណាស់មនុស្ស ៦ នាក់បានបាត់បង់ជីវិតអំឡុងពេលរត់ជាន់គ្នានៅក្នុងព្រឹត្តការណ៏ប្រកួត Africa Cup of Nations រវាងក្រុមជម្រើសជាតិកាមេរូន និងកូម៉ូរ៉ូនៅកីឡដ្ឋាន Olembe ក្នុងទីក្រុង Yaounde សម្រាប់ ការប្រកួតវគ្គ ១៦ ចុងក្រោយ ។ទោះយ៉ាងណាការប្រកួតដែលត្រូវបានអនុញ្ញាតិអោយអ្នកទស្សនាក្នុងចំនួន ៦០,០០០ នាក់ដោយសារ តែការរឹត បន្តឹង ដើម្បីបង្កាការីករាលដាលនៃមេរោគកូវីត-១៩ ។ផ្ទុយទៅវិញអ្នកទស្សនាប្រមាណ ៥០,០០០នាក់ បាន ព្យាយាមចូល​ទៅកាន់​កីឡ​ដ្ឋានដោយមានរូបភាពត្រូវបាក់ចាក់បង្ហាញលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអ្នកគាំទ្រដែលព្យាយាម​ចូលទៅកាន់​កីឡា​​ដ្ឋានតាមច្រកទ្វារដែលធ្វើអោយមាន សោកនាដកម្មកើតមានឡើងតែម្តង។

    Africa Cup of Nations: At least eight killed in crush at Cameroon stadium -  BBC News

    ប្រភពពី Associated Press បានបញ្ជាក់ថាយ៉ាងហោចណាស់មនុស្ស ៦ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅ ក្នុងហេតុ​ការណ៏នេះនិង ការសន្និដ្ឋានដំបូងមាន៤០នាក់ផ្សេងទៀតបានរងរបួសខណៈលោកអភិបាលក្រុង Naseri Paul Biya បារម្ភ​ថានឹងមានអ្នកស្លាប់ និង របួសច្រើនជាងនេះ។ លោកស្រី Olinga Prudence ដែលជាគិលានុបដ្ឋាយិកា​នៅ​មន្ទីរពេទ្យ Messassi ដែលព្យាបាលដល់ជនរងគ្រោះ បានលើកឡើងថា អ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពអស់សង្ឃឹម។ យើងនឹង​ត្រូវជម្លៀសពួកគេទៅកាន់មន្ទីរពេទ្យឯកទេសដើម្បីបន្តសង្គ្រោះ។

    Africa Cup of Nations: AFCONS Stampede, Six dead: Follow live updates -  Golf single player

    ទោះយ៉ាងណាដំណើរការប្រកួតបានបន្តដោយមិនមានរង​ការ​ប៉ះ​ពាល់ទេ​កាល​ពី​យប់​ថ្ងៃ​ចន្ទ ខណៈ​ដែល​ប្រទេស​ម្ចាស់​ផ្ទះ​កាមេរូន​បាន​ឈាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ដោយ​​ទទួល​ជ័យ​ជម្នះក្នុងលទ្ធផល ២-១ ដោយ Karl Toko Ekambi និង Vincent Aboubakar  មុន​ពេល​ការ​ស៊ុត​បាល់​ហ្វ្រីឃីក​ដ៏​អស្ចារ្យ​របស់ Youssouf M’Changamaវាយបកតាមពីក្រោយ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts