• Banner Banner Banner Banner Banner Banner
  • ទីបំផុត!​ Mario Balotelli ត្រូវក្រុមជម្រើសជាតិអ៊ីតាលីកោះហៅក្រោយអវត្តមានជាង៣ឆ្នាំ
    បាល់ទាត់អន្តរជាតិ 4 months ago 256 Views

    បរទេស៖ គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini បានដាក់បញ្ចូលខ្សែប្រយុទ្ធ Mario Balotelli នៅក្នុងក្រុមឈុតធំទាំង ៣៥ នាក់ សម្រាប់ជំរុំហ្វឹកហាត់ដែលនិងចាប់ផ្តើមនៅចន្លោះថ្ងៃទី២៦ ដល់ ២៨ ខែមករា ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ របស់ពួកគេជាមួយក្រុម North Macedonia ក្នុងខែមីនា។

    Ex Liverpool Star Mario Balotelli Signs For Silvio Berlusconi's AC Monza

    ខ្សែ​ប្រយុទ្ធ​វ័យ៣១ ឆ្នាំរូបនេះនៅតែ​បង្ហាញ​សមត្ថភាពសម្រាប់ Adana Demirspor នៅលីកកំពូល តួកគី​ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ប្រាំបួន​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់ទី ​ប្រាំ​ដង​ក្នុង​ការ​បង្ហាញ​ខ្លួន​គ្រប់ក្របខណ្ឌប្រកួត ប្រកួតសរុប២១ដង។ Balotelli ដែលធ្លាប់ធ្វើការរួមគ្នាជាមួយលោក Mancini នៅ Inter Milan និង Man. City នឹងចូលរួ​មជាមួយ​ក្រុមជើង​ឯកទ្វីបអឺរ៉ុបជាលើកដំបូងក្រោយអវត្តមាន៣ ឆ្នាំកន្លះ ខណៈការបង្ហាញខ្លួនចុងក្រោយរបស់គេគឺនៅក្នុងខែកញ្ញា ២០១៨ ពេលអ៊ីតាលីប្រកួតស្មើ ១-១ ជាមួយប៉ូឡូញក្នុងការប្រកួត Nations League ។

    Mario Balotelli hits back at supporters over 'Italian blood' racist banner  | Mario Balotelli | The Guardian

    លោកMancini ក៏​បាន​រួម​បញ្ចូល​កីឡាករ​ដែល​មិន​បាន​លេង​ចំនួន​ប្រាំពីរ​នាក់​ផង​ដែរ​គឺ​អ្នក​ចាំទី Marco Carnesecchi ខ្សែ​ការពារ Luiz Felipe និង Giorgio Scalvini ខ្សែ​បម្រើ Davide Frattesi, Nicolo Fagioli និង Samuele Ricci និង​ខ្សែ​ប្រយុទ្ធ Joao Pedro។ខណៈអវត្តមានគួរឱ្យកត់សម្គាល់ពីក្រុមអ៊ីតាលីរួមមាន Gianluigi Donnarumma, Leonardo Bonucci, Jorginho, Marco Veratti និង Federico Chiesa៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts