បរទេស៖ ក្រុមមេឃខៀវ Man. City កំពុងតែឈានជិតដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ Julian Alvarez ពីក្លឹបយក្សអាហ្សង់ទីន River Plate និងមានជម្រើសក្នុងការទិញផ្តាច់កុងត្រាក្នុងតម្លៃប្រមាណ១៧ លានផោន។
ទោះយ៉ាងណាដំណើរការនេះ និង មិនមានផលប៉ះពាល់ដល់ការតាមប្រមាញ់និងបញ្ចុះបញ្ចូល Erling Braut Haaland ឬ Harry Kane សម្រាប់លោក Pep Guardiola នោះទេ យោងការចុះផ្សាយរបស់ Manchester Evening News។ ក្រុមកំពុងនាំមុខតារាង Premier League នៅតែមានបំណងចង់បានខ្សែប្រយុទ្ធជួរមុខថ្មីក្នុងខែមករានេះ ឬក្នុងរដូវក្ដៅខាងមុខដែលក្នុងនោះកីឡាករអន្តរជាតិអាហ្សង់ទីន Alvarez ជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនដែលពួកគេបានកំណត់។
តារាឆ្នើមវ័យក្មេងរបស់ Dortmund កីឡាករ Haaland នៅតែជាគោលដៅចម្បង ខណៈMan.City កំពុង រៀបចំ ការ ពិភាក្សាជាមួយអ្នកតំណាងរបស់កីឡាករក្នុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះដែរ Man. City នៅតែរក្សាការចាប់ អារម្មណ៍ យ៉ាង មុតមាំលើប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលទើប តែ ព្រលយ ពាក្យថាខ្លួនមានបំណងចង់លេងអោយក្រុមនៅកម្រិតខ្ពស់បំផុតមួយ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ