ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) និងក្រុមគិរីវង់សុខសែនជ័យ នឹងប្រើឱកាសចុងក្រោយ ដើម្បីប្រកួតប្រជែងគ្នា ដណ្តើមយកកៅអី សម្រាប់បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពានរង្វាន់ Prince Beer Pre-Season Cup 2022 នារសៀលថ្ងៃអង្គារនេះ។
ដោយឈរនៅក្នុងពូលA គឺទាំងក្រុមក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមគិរីវង់សុខសែនជ័យ សុទ្ធតែបានចាញ់ ក្រុមខ្លាំង ភ្នំពេញក្រោន នៅក្នុងការប្រកួតបើកឆាកដូចគ្នា ដោយក្នុងនោះ ក្រុមទ័ព បានចាញ់ ភ្នំពេញក្រោន ១-០ ចំណែកក្រុមគិរីវង់ បានចាញ់រហូតដល់ ៣-០។
តាមរយៈលទ្ធផលនេះ បានបង្ហាញច្បាស់ថា ក្រុមសិង្ហក្រហម ភ្នំពេញក្រោន បានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចជាស្រេចហើយ ក្នុងនាមជាក្រុមលេខ១ ឡើងទៅពីពូលB ចំណែកមួយក្រុមទៀត អាចជាក្រុមទ័ព ឬ គិរីវង់សុខសែនជ័យ ដែលក្រុមទាំង២នេះ ត្រូវប្រកួតគ្នា នៅរសៀលនេះ។
តាមប្រវត្តិនៃការជួបគ្នា ក្នុងការប្រកួតផ្លូវការ ក្នុងលីគកំពូលកម្ពុជា កាលពីឆ្នាំ២០២១ ក្រុមគិរីវង់ មិនធ្លាប់ឈ្នះក្រុមទ័ព នោះទេ ប៉ុន្តែការជួបគ្នា ក្នុងការប្រកួតពានបើករដូវកាលនេះ ត្រូវបានគេគិតថា នឹងមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំង២ សុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីបានទៅវគ្គបន្ត ជាពិសេសក្រុមម្ចាស់ផ្ទះ គិរីវង់ ដែលទើបនាំយកគ្រូបង្វឹកសម្បូរបទពិសោធជនជាតិអេស្ប៉ាញ លោក Manuel Retamero Fraile ព្រោះក្រុម ដែលមានផ្លាស់ប្តូរកីឡាករភាគច្រើននេះ ចង់មានឱកាសប្រកួតប្រជែងបន្ថែម ដើម្បីពង្រឹងគុណភាពលេង មុនលីគកំពូលកម្ពុជា រដូវកាលថ្មី បានចាប់ផ្តើម៕
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ