បរទេស៖ ក្រុមតោខៀវ Chelsea បានពង្រឹងទីតាំងរបស់ខ្លួនក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League តាមរយៈការផ្តួលក្រុម Tottenham ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ខណៈដែល Liverpool បានកាត់បន្ថយគម្លាតតាមពីក្រោយក្រុម Manchester City នៅលើកំពូលតារាង មកនៅត្រឹម៩ពិន្ទុ តាមរយៈការយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៣-១។
ការដណ្តើមបានជ័យជម្នះជាលើកទី៣របស់ក្រុម Chelsea ក្នុងរយៈពេល១ខែ បានធ្វើឲ្យ Spurs បាត់បង់ឱកាសក្នុងការឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ ហើយក្រុម Arsenal ក៏បានបាត់បង់ឱកាសនោះផងដែរ ខណៈដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Burnley លើទឹកដីខ្លួនឯង។ Chelsea បានទទួលជ័យជម្នះត្រឹមតែ១លើកគត់ ក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក៧លើកចុងក្រោយ ដែលនាំឲ្យពួកគេបានធ្លាក់ចេញពីការប្រជែងពាន។
ក្រុម Chelsea កំពុងតែមាន១ពិន្ទុតាមពីក្រោយក្រុម Liverpool ប៉ុន្តែ បានលេងការប្រកួតច្រើនជាងក្រុមហង្សក្រហម២លើក។ ស្របពេលជាមួយគ្នានេះ ក្រុមរបស់លោក Jurgen Klopp បានរក្សាការស្ថិតក្នុងការប្រជែងពាន Premier League តាមរយៈការយកឈ្នះ ៣-១ នាកីឡដ្ឋាន Selhurst Park៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ