• Banner Banner Banner Banner Banner Banner
  • អ្នកគាំទ្រ​ Everton ត្រូវចាប់ខ្លួនក្រោយវាយប្រហារដបទឹកលើកីឡាករ Aston Villa
    បាល់ទាត់អន្តរជាតិ 4 months ago 221 Views

    បរទេស៖​ អ្នកគាំទ្រក្រុម Everton ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកីឡាករ Lucas Digne និង Matty Cash របស់ក្រុម Aston Villa ត្រូវបានវាយប្រហារដោយដបប្លាស្ទិកដែលចោលចេញពីហ្វូងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះអំឡុងពេលការប្រកួត Premier League រវាងក្រុមទាំងពីរកាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។ហេតុការណ៏មិនគួរនិងកើតមានឡើងនេះ គឺកើតឡើង ក្រោយពីក្រុម​ភ្ញៀវ​​របស់លោកSteven Gerrard មានឪកាសរកបាន គ្រាប់បាល់នាំមុខមុនដោយកីឡាករអន្តរជាតិអាហ្សង់ទីន  Emiliano Buendia នៅនា​ទីទី៤៥+៣ និងជាគ្រាប់បាល់ជ័យជំនះសម្រាប់ការប្រកួតនេះ ។

    Lucas Digne and Matty Cash struck by missile thrown by Everton fans after  Aston Villa score at Goodison Park | Football News | Sky Sports

    ទោះយ៉ាងណាកីឡាករទាំងពីរបានដួលទៅលើវាលស្មៅដោយអោបក្បាលរៀងៗខ្លួន មុនពេលបន្តការប្រកួតនៅតង់ទីពីរ​។​Cash បានប្រាប់ BT Sport ថា :ពិតជារឿងដ៏ឆ្កួតបំផុតដែលពួកគេគប់ខ្ញុំចំក្បាល។ វា​មិន​ល្អ​ទេតែយើងសម​និង​ទទួល​បាន​បាន​​បី​ពិន្ទុសម្រាប់ការប្រកួតនេះ។

    Everton v Aston Villa: Lucas Digne & Matty Cash hit by bottle - BBC Sport

    សម្រាប់ខ្សែការពារស្លាបឆ្វេងសញ្ជាតិបារាំង Lucas  Digne ដែលបានផ្លាស់ពីEvertonមកAston Villa  កាលពីពីរ​សប្តាហ៍​មុន បានសរសេររៀបរាប់នៅលើបណ្តាញសង្គម Instagram ក្រោយហេតុការណ៏នេះថាៈ អ្វីដែលបានកើតឡើង និង​រឿង​​មួយចំនួនដែលបាននិយាយអំពីខ្ញុំកាលពីខែមុន បានធ្វើឱ្យខ្ញុំសោកសៅយ៉ាងខ្លាំង ។ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្តប្រើ​​សង្រ្គាម​​​ពាក្យ​សម្ដី​ជាមួយ​នរណា​ម្នាក់​នោះ​ទេ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts