• Banner Banner Banner Banner Banner Banner
  • Ronaldo សម្តែងការមិនពេញចិត្តពេលប្តូរចេញ ក្នុងពេល Man Utd ផ្តួល Brentford (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 4 months ago 299 Views

    បរទេស៖ ក្រុមបិសាចក្រហម Manchester United បាន​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ ក្រោយពីបានយកឈ្នះក្នុងលទ្ធ​ផល ៣-១ លើ​ទឹកដីក្រុម Brentford កាលពីថ្ងៃពុធ ប៉ុន្តែ ការ​បញ្ចេញ​ប្រតិកម្មមិន​ពេញ​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​ពេលត្រូវ​ប្តូរ​ចេញ បានក្លាយ​ជា​ពពក​ខ្មៅ​​ពី​លើ​ជ័យ​ជម្នះ​ជាលើក​ដំបូង​ ក្នុង​ចំណោម​ការ​ប្រកួត​៣​លើក​នៃក្រប​ខ័ណ្ឌ Premier League​។

    ក្រុម​របស់លោក Ralf Rangnick ពិត​ជា​មាន​សំណាង​ណាស់​ដែល​មិន​របូតគ្រាប់បាល់​នៅ​តង់ទី​១ ខណៈ​ដែលអ្នក​ចាំ​ទី David de Gea បាន​​បំពេញ​តួនាទីយ៉ាងល្អ ដើម្បី​រា​រាំងក្រុម Brentford នៅមុន​ពេល Man United បានបង្ហាញពី​កម្រិតលេង​យ៉ាង​រឹង​មាំ​​វិញ​ក្នុង​តង់​ទី​២​។ Anthony Elanga បាន​ជួយ​ឲ្យ Man United រកបាន​គ្រាប់បាល់​នាំមុខ​មុន​នៅ​ដើម​តង់ទី២ នៅមុន​ពេល Mason Greenwood និង Marcus Rashford បាន​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន​។

    Man United គឺ​ជា​ក្លិប​ដំបូង​គេ​​ក្នុងការ​កត់ត្រា​ជ័យ​ជម្នះ​ក្រៅដី​៣០០​លើកនៃក្រប​ខ័ណ្ឌ Premier League បើ​ទោះ​បីក្រុម Brentford បាន​រក​គ្រាប់​បាល់​វាយ​បក​វិញ​តាមរយៈ​កីឡាករ Ivan Toney ក៏ដោយ​។ ស្រប​ពេល​ជាមួយ​គ្នានេះ Steven Bergwijn បាន​ស៊ុត​បាល់​បញ្ចូល​ទី២គ្រាប់​នៅ​នាទីបន្ថែម​ ដើម្បី​ដណ្តើម​បាន​៣ពិន្ទុ​ដ៏សំខាន់​សម្រាប់​ក្រុម Tottenham ក្នុង​ពេល​យកឈ្នះលើ​ក្រុម Leicester ក្នុងលទ្ធផល ៣-១​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts