បរទេស៖ Paris Saint-Germain កំពុងរៀបចំការផ្តល់ជូនប្រាក់ឈ្នួលដល់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ដើម្បីក្លាយជាកីឡាករដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេពោលគឺនាំមុខមិត្តរួមក្រុមគឺខ្សែប្រយុទ្ធជួរមុខរៀមច្បងពីររូប មាន Lionel Messi និង Neymarដែលមានប្រាក់ឈ្នួលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តលីកកំពូលបារាំង ទៅទៀត។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទីពីរនៅពេលដែលផ្លាស់ពី Monaco មក PSG ក្នុងឆ្នាំ ២០១៨ ទោះយ៉ាងណាPSG ប្រឈមនិងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួននៅពេលបញ្ចប់រដូវកាលនេះ ។ Real Madrid គឺជាក្លឹបដែលនាំមុខគេក្នុងការចាប់អារម្មណ៏ចង់ផ្ទេរយកសមាជិកជ័យលាភី World Cup ២០១៨ ដោយគ្មានតម្លៃខ្លួន(Free Transfer) ក្រោយពីMbappe នៅបន្តរារែកក្នុងការតកុងត្រាថ្មីស្របពេល PSG មិនបានបោះបង់ក្តីសង្ឃឹមក្នុងការបញ្ចុះបញ្ចូលកីឡាករសំណព្វចិត្តរបស់ខ្លួនឱ្យបន្តកុងត្រាថ្មីរយៈពេលយូរនៅទឹកដី Parc des Princes ។
មានការលើកឡើងស្តីពីការឈានដល់កិច្ចព្រមព្រៀងរវាងPSG Madrid រួចហើយ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងផ្លូវការណ៏ណា មួយកើតមានឡើងកំលុងពេលទីផ្សារដោះដូរកីឡាករលើកទី២និងបញ្ចប់នៅចុងខែមករាមុនពេលក្លឹបយក្សទាំងពីរ និង ត្រូវប្រឈមការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ