• Banner Banner Banner Banner Banner Banner
  • លោក Tuchel ថា Chelsea ត្រូវការសម្រាក ក្រោយខកចិត្តក្រោមស្នាដៃ Brighton (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 4 months ago 168 Views

    បរទេស៖ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ដាក់​ការ​ស្តីបន្ទោ​សលើ​ការអស់​កម្លាំង ចំពោះការ​ធ្លាក់​ទម្រង់លេង​ដែល​បាន​បន្ត​ធ្លាក់ ក្នុង​ពេល​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម Brighton កាលពីថ្ងៃ​អង្គារ​។

    ក្រុមម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​មួយនេះ បាន​កត់ត្រា​ជ័យ​ជម្នះ​តែ​​​១លើក​គត់​ក្នុង​ចំណោម​ការប្រកួតក្រប​ខ័ណ្ឌ Premier League ៧​លើក​ចុងក្រោយរបស់ពួកគេ ដោយ​ពួកគេ​ទំនង​ជា​ដូច​បាត់បង់​ឱកាស​ប្រជែង​ពាន​ទៅហើយ ស្រប​ពេល​ដែល​ពួក​គេ​ប្រហែល​ជា​ត្រូវ​ផ្តោត​លើ​ការ​ការ​ពារ​ចំណាត់​ថ្នាក់​លេខ​៣​របស់​ខ្លួន​វិញ​។ ក្នុងការ​ប្រកួត​ជាលើក​ទី​២​ជាមួយនឹងក្រុម​ Brighton ក្នុង​ចន្លោះពេល​២០​ថ្ងៃ ក្រុម Chelsea បាន​បោះ​បង់​គ្រាប់បាល់​នាំមុខ​របស់​ខ្លួន​។

    ក្រុម​ភ្ញៀវ​មួយនេះ បាន​រក​គ្រាប់បាល់​នាំមមុខ​មុន​តាមរយៈ​ការ​ស៊ុត​បាល់​ស្រាលៗ Hakim Ziyech ខណៈ​ដែល​គ្រាប់បាល់​​នោះ​បាន​ចូល​ទី​របស់ Brighton ក៏មិនគួរ​ឲ្យជឿ​។ ប៉ុន្តែ គ្រាប់បាល់​តែត​របស់ Adam Webster បាន​ជួយ​ឲ្យ​ក្រុម Brighton ដណ្តើម​បាន​១ពិន្ទុ​ដ៏សក្តិ​សម​តែម្តង​​។ ក្រោយពីក្រុម​របស់​​លោក​បាន​ធ្វើការ​ប្រកួត​ដល់​ទៅ​១៥លើក​​បើ​គិត​ចាប់​តាំងពី​ដើម​ខែ​ធ្នូ លោក Tuchel បាន​ឲ្យដឹងថា៖ «អ្នក​អាចមើល​ឃើញ​ថា យើង​អស់​កម្លាំង​ទាំងផ្នែក​ស្មារតី និង​កម្លាំង​។ យើង​បាន​ដឹង​ថា ពួកគេ​បានត្រៀម​ខ្លួន​យ៉ាងល្អ ពួក​គេ​​មាន​ពេលច្រើន​ជាង និង​ការ​ប្រកួត​តិច​ជាង មុន​នឹង​ឈាន​ដល់​ការ​ប្រកួតនេះ​»៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts