• Banner Banner Banner Banner Banner Banner
  • Bailly នឹងមិនចាកចេញពី Man Utd ខែមករានេះឡើយ ក្រោមហេតុផលមួយ
    បាល់ទាត់អន្តរជាតិ 2 weeks ago 132 Views

    បរទេស៖  ខ្សែការពារកណ្តាលក្រុមបិសាចក្រហម Man United កីឡាករ Eric Bailly ទំនងដូចជានឹងបន្តស្នាក់នៅទឹកដី Old Trafford ជាបន្តទៅទៀត បើទោះបីជាមានការរំពឹងទុកថាថារូបគេមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្លឹប AC Milan យោងគេហទំព័រ Sky Sports News បានចុះផ្សាយ។

    Eric Bailly could see AC Milan loan move - The Busby Babe

    ក្លឹបយក្សអ៊ីតាលីបានកំណត់គោលដៅអាទិភាពចង់នាំយក កីឡាករ​អន្តរជាតិកូតឌីវ័ររូបនេះសម្រាប់មកជួយក្រុមនៅពេលវេលាប្រកួតដែលនៅសល់នៅរដូវកាលនេះ បន្ទាប់ពីអវត្តមានរបស់​កីឡា​ករ​អន្តរជាតិ​ដាណឺម៉ាក Simon Kjaer ពេញមួយរដូវកាលដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។ ប្រភពខាងលើបន្តថាៈ ក្លឹបយក្ស នៅ Serie A កំពុងពិភាក្សាជាមួយ Man United ជុំវិញការផ្លាស់ទៅកាន់ទឹកដី  San Siro ប៉ុន្តែអតីតកីឡាករ Villareal វ័យ ២៧ ឆ្នាំរូបនេះ និង  មិនត្រូវបានក្លឹបជើងឯកអង់គ្លេស ២០ សម័យអនុញ្ញាតិអោយក្លឹបដទៃខ្ចីជើងកីឡាករណាម្នាក់ក្នុងខែមករានេះទេ ខណៈគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ចង់លក់កីឡាករ ចេញជាអចិន្ត្រៃយ៍ជំនួសវិញ។

    Eric-Bailly-Manchester-United - Vbet NewsEric-Bailly-Manchester-United - Vbet News

    Bailly បច្ចុប្បន្នកំពុងមានភារកិច្ចនៅព្រឹត្តការណ៏ Africa Cup of Nations បានបង្ហាញខ្លួនចំនួន ៧ ដងសម្រាប់ ​Man .Utd​ ដែលក្នុងនោះមានការប្រកួតក្រៅទឹកដីចំនួន ៤លើក នៅលីកកំពូល Premier League អង់គ្លេស៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts