• Banner Banner Banner Banner Banner Banner
  • កែវ សុខផេង បានប្រាប់ទៅអនុប្រធានក្លិបវិសាខា ថា នៅឆ្នាំនេះ យើងនឹងឈ្នះបានពាន២ ទាំងអស់គ្នា
    បាល់ទាត់ក្នុងស្រុក 2 weeks ago 77 Views

    ខណៈ​គ្រប់​គ្នា នៅ​ក្លិប​វិសាខា បាន​ធ្វើ​ជាវីដេអូ​ខ្លី​មួយ ដើម្បី​ជូនពរ​ថ្ងៃ​​កំណើត​របស់​កញ្ញា នូសុវត្ថិ ចាន់វល័ក្ខ ជា​អនុ​ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា នោះ ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម កែវ សុខផេង បាន​រំលេច​ពាក្យ​ពេចន៍​ដ៏គួរឱ្យ​ចាប់អារម្មណ៍​ខុសពី​ការ​ជូនពរ​របស់​អ្នក​ផ្សេងៗ ព្រមទាំង​ក្រុម​គ្រូ​បង្វឹក​ ដោយរូប​គេ​បាន​ប្រាប់ទៅ​អនុ​ប្រធាន​រូបស្រស់​នេះ​ថា នៅ​ឆ្នាំ​នេះ យើង​នឹង​ទទួល​បាន​ពាន​ទាំង​​២ ទាំងអស់​គ្នា។

    ដោយ​ឈរ​នៅ​ក្នុងក្រុមជាមួយ ច្រឹង ពលរដ្ឋ, កែន ច័ន្ទសុភ័ក្រ្ត និង ឈង់ ប៊ុនណាត ដើម្បី​និយាយ​ជូនពរជាលក្ខណ​ក្រុមៗ ម្តងម្នាក់ៗ ​ទៅ​កញ្ញា នូសុវត្ថិ ចាន់វល័ក្ខ នៅ​ថ្ងៃ​សុក្រ​នេះ កែវ សុខផេង៖​«ខ្ញុំសូម​ជូនពរ​ឱ្យបង ចាន់វល័ក្ខ មានសុខភាព​ល្អ មានជោគជ័យនឹងការងារ ជោគជ័យ​គ្រប់​ភារកិច្ច ហើយ​សង្ឃឹម​ថា នៅ​ឆ្នាំ​នេះ យើង​នឹង​ទទួលបានពានទាំង​២ ទាំងអស់​គ្នា»។

    បើទោះ​បីជា ការពោលពាក្យ​នេះ វា​គ្រាន់តែ​ជា​សម្តែងពីអារម្មណ៍មួយ ក្នុងពេល​ជូន​ពរ​ថ្ងៃកំណើត ដល់ថ្នាក់​ដឹកនាំ ប៉ុន្តែ​វា​ក៏​បាន​ក្លាយ​ជា​តម្រុយ​មួយ បង្ហាញពីការ​តាំង​ចិត្ត​របស់ កែវ សុខផេង ដែល​បាន​បុក​ទម្លុះ​ទៅរក​ការ​សម្រេច​ផែន​ការ​ធំ​របស់​ក្លិបអ្នក​មាន វិសាខា ផង​ដែរ ដែល​ចង់​ឈ្នះ​ពាន នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២​នេះ។

    សម្រាប់​ការ​ប្រកួត​​កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ កន្លង​មកនេះ វិសាខា បាន​ត្រឹម​ឈ្នះ​ពាន ការ​ប្រកួតពាន​រង្វាន់​សម្តេច ហ៊ុន សែន ប៉ុន្តែ​ក្រុម​មួយនេះ នៅមិនទាន់​បានសម្រេច​បំណង​ធំ គឺ​ការ​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា នោះឡើយទេ។

    តែ​ទោះបីជា​យ៉ាងណា សម្រាប់​ការ​ត្រៀម​រដូវកាលនេះ វិសាខា បាន​នាំ​យក​សុទ្ធតែ​កីឡាករ​ល្អៗ មកជួយ​ក្រុម ជា​ពិសេស​កីឡាករ​បរទេស ដោយ​ពួក​គេ បាន​នាំ​យក​កីឡាករ​ប្រេស៊ីល​២នាក់ មកចូល​រួម បន្ថែម​ទៅលើការ​បន្តកុងត្រា​ឱ្យ​ខ្សែ​ការ​ពារ​អាហ្រ្វិកខាងត្បូង និង​កីឡាករ​​កូរ៉េ​ខាងត្បូង។

    អ្វីកាន់តែ​ពិសេស​ទៀត​នោះ វិសាខា បាន​នាំ​យក​អតីតគ្រូបង្វឹក​ក្រុម​ជម្រើសជាតិ លោក Lee Tae Hoon មកធ្វើជា​អ្នក​ចាត់​ការ​ក្រុម និង​អតីតគ្រូ​ណាហ្គាវើលដ៍ លោក មាស  ចាន់ណា មកធ្វើ​ជា​គ្រូបង្គោល​ថ្មី ដែល​ទាំង​អស់នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា វិសាខា នៅរដូវ​កាលនេះ គឺ​មាន​មហិច្ឆតា​ធំ ដោយចង់​ឈ្នះ​ទាំង​ពាន​លីគកំពូល​ និងពាន​រង្វាន់​សម្តេច ហ៊ុន សែន ហើយ​ពួកគេ ក៏​ចង់​ទទួល​បាន​លទ្ធផល​ល្អ សម្រាប់ការ​ប្រកួត នៅលើឆាក​អន្តរជាតិ ផង​ដែរ៕

  • Loading...
  • Recent Posts