• Banner Banner Banner Banner Banner Banner
  • Lucas Digne:​ ខ្ញុំសម្រេចចិត្តចូលរួមជាមួយ Aston Villa ព្រោះតែ Steven Gerrard
    បាល់ទាត់អន្តរជាតិ 2 weeks ago 510 Views

    បរទេស៖ Lucas Digne បានចូលរួមជាមួយក្លឹប Aston Villa ពី Everton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃខ្លួនរហូតដល់ទៅ ២៥ លានផោន។ ខ្សែការពារស្លាបឆ្វេងសញ្ជាតិបារាំងវ័យ ២៨ ឆ្នាំរូបនេះមិនស្ថិតនៅក្នុងជម្រើសប្រើប្រាស់ទៀតទាត់សម្រាប់ Everton ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្បាញលោក Rafael Benitez និងបានលើកឡើង កាលពីសប្តាហ៍មុនថា Digne បានស្នើសុំចាកចេញពីកីឡាដ្ឋានGoodision Park។

    Lucas Digne joins Aston Villa in £25 million deal from Everton after  Philippe Coutinho signing - Eurosport

    Digne ដែលបានចុះកុងត្រាលេងរយៈពេល ៤ ឆ្នាំកន្លះបានលើកឡើងថា ខ្លួនមិនបានរំពឺងទុកថាអវសាន្តនៃពេលវេលា ជាមួយ Everton នឹងត្រូវបញ្ចប់តាមវិធីនេះទេ។ Digneបន្តថាៈ រូបគេសម្រេចចិត្តចូលរួមជាមួយAston Villa ដោយសារតែ Gerrard គឺជាជាកត្តាចម្បង។ ដែលនាំអោយរូបគេសម្រេចចិត្តផ្លាស់មកទឹកដី Villa Park ។

    Premier League » acutalités » Lucas Digne joins Villa from Everton

    Everton បានទិញ Digne ពី Barcelona នៅរដូវក្តៅឆ្នាំ២០១៨ក្នុងតម្លៃ ១៨ លានផោនក្រោមការដឹកនាំ​របស់​អតីតអ្នក​ចាត់ការ Marco Silva ដោយបង្ហាញខ្លួន ១២៧ដងនិង ស៊ុតបញ្ចូលទីបាន ៦ គ្រាប់​។សម្រាប់រដូវកាលនេះDigne ចូលលេង​បាន១៥ប្រកួត ប៉ុន្តែមិនបានលេងសោះចាប់តាំងពីថ្ងៃទី ១ ខែធ្នូឆ្នាំមុនមកម្លេះ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts