បរទេស៖ Paris Saint-Germain បានកំណត់គោលដៅទៅលើខ្សែប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Man Utd កីឡាករ Cristiano Ronaldo ជាអ្នកជំនួសតំណែង Kylian Mbappe។
ស្របពេលក្លឹបយក្សបារាំងកំពុងតែខ្នះខ្នែងនិងមានសុទិដ្ឋិនិយមពីការខិតខំប្រឹងប្រែងដើម្បីរក្សាទុកខ្សែប្រ យុទ្ធជួរមុខ Mbappe អោយបន្តលេងនៅទឹកដី Parc des Princes យ៉ាងហោចណាស់ត្រឹមចុងរដូវកាលនេះ វាធ្វើអោយ កីឡាករសញ្ជាតិបារាំងកំពុងប្រឈមនិងអនាគតនៅតែមិនច្បាស់លាស់ក៏ព្រោះតែកុងត្រារបស់សមាជិកជ័យលាភី World Cup ២០១៨ រូបនេះក៏និងបញ្ចប់នៅខែមិថុនានេះ។
ប្រភពពីគេហទំព័រ Evening Standard បានចុះផ្សាយថា PSG បានចម្រ៉ាញ់យកីឡាករ៣រូបសំខាន់មានដូចជា Cristiano Ronaldo, Robert Lewandowski និង Braut Haaland មកជំនួសខ្សែប្រយុទ្ធអន្តរជារតិបារាំង Mbappe។ សម្រាប់ម្ចាស់ពានបាល់មាស៥សម័យ និង ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំCristiano Ronaldo នៅឡើយសប្បាយចិត្តនិងមានក្តីសុខជាមួយជិវិតនៅទឹកដី Old Traffordបាននៅឡើយ បន្ទាប់ពីការចាប់ផ្តើមរដូវកាលនេះ មិនបានល្អ និងខកខានមិនអាចប្រជែង Premier League បាន។
ទោះបីជាមានកុងត្រារហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែ Ronaldo និងបើកចំហរឪកាសចាកចេញពីMan.Utd ប្រសិនជាក្លឹបមិន បានទទួលលទ្ធផលល្អយ៉ាងហោចណាស់បញ្ចប់រដូវកាលក្នុងតំណែងTop-៤ ខណៈពួកគេនៅមានឪកាសប្រជែងពាន FA Cup និង Champion League បន្តទៀតនោះ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus