បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ការបញ្ចប់ខុសពីចំណាត់ថ្នាក់កំពូលទាំង៣ ក្នុងក្របខ័ណ្ឌ Premier League នឹងក្លាយជារឿងមិនអាចទទួលយកបានឡើយសម្រាប់ក្រុម Manchester United ស្របពេលដែលលោក Ralf Rangnick កំពុងតែព្យាយាមស្វែងរកដំណោះស្រាយក្នុងក្រុមដែលធ្លាក់ទម្រង់លេងរបស់លោក។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានធ្វើឲ្យក្រុមរបស់លោកមានលំនឹង ចាប់តាំងពីចូលកាន់តំណែងជំនួសលោក Ole Gunnar Solskjaer ប៉ុន្តែ ក្រុម Man United នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ លើតារាង ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City រហូតដល់២២ពិន្ទុ។ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក៥សម័យកាលរូបនេះ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត ក្នុងក្រុមរបស់គេ ដើម្បីសោះស្រាយទម្រង់លេងដ៏អន់របស់ក្រុម Man United ខណៈដែលការធ្លាក់ចុះទម្រង់លេង បាននាំឲ្យពួកគេចាញ់ក្រោមស្នាដៃក្រុម Wolves ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌលីកចុងក្រោយរបស់ពួកគេ។
Ronaldo បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ក្រុម Manchester United គួរតែឈ្នះពានលីក ឬស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ឬលេខ៣។ ខ្ញុំមិនមើលឃើញចំណាត់ថ្នាក់លេខផ្សេងសម្រាប់ Manchester United»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ក្នុងចិត្តរបស់ខ្ញុំ មិនទទួលស្គាល់ថា ស្មារតីរបស់យើងមិនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៣លើតារាងក្របខ័ណ្ឌ Premier League»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស