• Banner Banner Banner Banner Banner Banner
  • គ្រូ​​ West Ham ថាកីឡាកររូបនេះគួរជាប់ជម្រើសជាតិ ក្រោយផ្តួល Norwich យប់ម៉ិញ (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 weeks ago 269 Views

    បរទេស៖ លោក David Moyes អ្នកចាត់ការទូទៅក្រុមញញួរធំ West Ham United បានគាំទ្រដល់កូនក្រុមគឺខ្សែបម្រើស្លាប Jarrod Bowen គួរតែមានឪកាសកោះហៅដើម្បីបង្ហាញខ្លួនចូលលេងអោយក្រុមតោកំណាចអង់គ្លេសបានហើយ។

    West Ham 2-0 Norwich City: Jarrod Bowen strikes twice as Hammers return to fourth place in the Premier League - Eurosport

    ការលើកឡើងរបស់លោក Moyes បន្ទាប់ពី Bowen រកបានគ្រាប់បាល់បញ្ចូលទីពីរគ្រាបជួយអោយ West Ham បានយកឈ្នះ Norwich City ក្នុងលទ្ធផល២ទល់និង០ខ ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃពុធ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះក៏បានចូលរួមចំណែកក្នុងការស៊ុតបាល់បញ្ចូលទីចំនួន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ៧លើកនៅក្របខ័ណ្ឌកំពូលអង់គ្លេសសម្រាប់ រដូវកាលនេះ ដោយបានជួយក្រុម West Ham ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង។

    Jarrod Bowen of West Ham United celebrates after scoring their side's... News Photo - Getty Images

    ថ្លែងបន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន London លោក Moyes បានប្រាប់ BBC Radio 5 ថាៈគាត់( Gareth Southgate) បានសម្រេចចិត្ត យ៉ាងល្អក្នុងការជ្រើសរើសកីឡាករ យ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែការប្រកួតប្រជែងដើម្បីទទួលបានកៅអីនៅក្នុង​ក្រុម​ជម្រើសជាតិគឺមានភាពតានតឹង និងប្រកួតប្រជែងខ្លាំង ។ វាពិតជាការងារដ៏លំបាក ប៉ុន្តែសម្រាប់Bowen គាត់កំពុងធ្វើការងារ​ដ៏អស្ចារ្យ​សម្រាប់ក្រុម West Ham ហើយ​នោះជាអ្វីដែលខ្ញុំចាប់អារម្មណ៍ ។សម្រាប់ការប្រកួតចេញប្រកួតចំនួន 6 លើកចុងក្រោយរបស់គាត់នៅក្នុងការប្រកួតទាំងអស់ Bowen បានស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និង assists ៣ ដងលេងលេងបានរហូតដល់៩០ នាទីក្នុងការប្រកួតនីមួយៗចាប់តាំងពីថ្ងៃទី ២២ ខែធ្នូឆ្នាំមុន៕

    ប្រភភព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts