• Banner Banner Banner Banner Banner Banner
  • វីរកីឡាករ សាលី អ៊ូមើត ជួបគ្រោះប្រេះឆ្អឹងត្រូវវះកាត់ មិនបានចូលរួមការប្រកួតជើងឯកពិភលោក
    កីឡាផ្សេងៗ 7 months ago 150 Views

    រឿង​ដ៏គួរ​ឱ្យសង្វេគ​មួយ បាន​កើត​មាន​ឡើង ចំពោះ​វីរ​កីឡាករជម្រើសជាតិម៉ូតូទឹក​កម្ពុជា សាលី អូមើត ដែលធ្វើ​ឱ្យ​ម្ចាស់មេដាយមាស​កីឡាអាស៊ី​រូបនេះ បាន​ត្រឹម​សម្តែង​ការ​សោក​ស្តាយ និង​មិនអាច​ចូល​រួម​ការ​ប្រកួត​កីឡាម៉ូតូទឹក​ជើងឯក​​ពិភព​លោក WORLD SERIES season 2021-2022 នៅ​លើ​ទឹក​ដី​ថៃ តំណាង​ឱ្យកម្ពុជាបាន​។

    វាពិតជា​គួរ​ឱ្យអាណិត​ខ្លាំង ចំពោះ សាលី អូមើត ដែល​ត្រូវ​បោះបង់​ចោល នូវការ​ខិតខំ​ទាំាំង​ទៅ​លើការ​ហ្វឹក​ហាត់ និង​ប្រកួត ផ្សេងៗ ហើយ​បែរ​ជា​មក​ដេក​នៅលើ​គ្រែ​ពេទ្យ ក្នុងនាមជា​អ្នកជំងឺ ដែល​ត្រូវ​វះ​កាត់​ឆ្អឹង​ខ្នង បន្ទាប់ពី​រូបគេ បាន​ជួប​គ្រោះ​ថ្នាក់ ក្នុង​កំឡុង​ពេល​ហ្វឹក​ហាត់។

    «ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន ​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​  សាលី​ អ៊ូមើត ​ខកខាន​មិន​បាន​ចូល​រួម​ការ​ប្រកួត​ម៉ូតូ​ទឹក​ពានរង្វាន់​ពិភពលោក​ World SERIES ដែល​ប្រទេស​ថៃ​ ជា ម្ចាស់​​ផ្ទះ​នោះ​ទេ ​ដោយ​សារ​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ហ្វឹកហាត់ ​ដោយ​ការ​​​ប៉ះទង្គិចគ្នា​ធ្វើ​ឱ្យ​​ប្រេះ​ឆ្អឹង​ខ្នង ហើយ​​គ្រូពេទ្យ​ប្រាប់​ថា ​ត្រូវ​វះ​កាត់​ជា​បន្ទាន់»។

    នេះ​ជាសារស័ព្ទ ដែល​ត្រូវ​បាន​បង្ហោះ នៅលើ​ផេចហ្វេសប៊ុក​ផ្ទាល់​របស់ សាលី អ៊ូមើត កាលពី​យប់​ថ្ងៃ​អង្គារ ម្សិលមិញ ហើយតាមការ​បញ្ជាក់នេះ សាលី អ៊ូមើត មិន​អាច​នឹង​ចូល​រួមការ​​ប្រកួត​ជើង​ឯក​ពិភពលោក ដែល​រូប​គេធ្លាប់​ឈ្នះ​បាន​មេដាយមាស មួយនេះ បាន​ទៀត​ឡើយ ខណៈ​ការ​ប្រកួតកីឡាម៉ូតូ​ទឹក WORLD SERIES season 2021-2022 នេះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ហើយ​គ្រោង​បញ្ចប់ នៅ​ថ្ងៃអាទិត្យ ចុងសប្តាហ៍​នេះ៕

  • Loading...
  • Recent Posts