បរទេស៖ ការវិលត្រឡប់របស់ Cristiano Ronaldo ទៅកាន់ទឹកដី Old Trafford ត្រូវបានមជ្ឈដ្ឋានបាល់ទាត់មួយចំនួនមើលឃើញថា កំពុងតែបង្កឱ្យមានភាពតានតឹងនៅក្នុងក្រុមជម្រើសដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick នាពេលបច្ចុប្បន្ន។
ក្រុមជើងឯកអង់គ្លេស២០សម័យទើបតែបរាជ័យក្នុងលទ្ធផល ១ទល់និង0 ក្រោមថ្វីជើងក្រុមភ្ញៀវ Wolverhampton នៅក្របខណ្ឌ Premier League កាលពីថ្ងៃច័ន្ទ ខណៈខ្សែការពារ Luke Shaw បានស្នើដោយលើកឡើងពីទម្រង់លេងរបស់ក្រុមថាលេងមិនស៊ីសង្វាក់គ្នា ។ បើយោងទៅតាមគេហទំព័រ The Express បានចុះផ្សាយថា Harry Maguire, Edinson Cavani និង Mason Greenwood ស្ថិតក្នុងចំណោមកីឡាករដែលបង្ហាញទម្រង់លេងមិនបានល្អជាមួយទម្រង់លេង ៤-២-២-២ របស់លោក Rangnick។
វត្តមានរបស់ Ronaldo ក៏ត្រូវបានបង្ហាញអោយឃើញពីការព្រួយបារម្ភអំពីឥទ្ធិពលរបស់ខ្សែប្រយុទ្ធស្លាបរូបនេះនៅក្នុងក្លឹបផងដែរ។ ប្រភពបន្តថា បន្ទប់ផ្លាស់សំលៀកបំពាក់ដែលធ្លាប់តែអ៊ូអរបាន ប្រែក្លាយជាបន្ទប់តូចៗជាច្រើន ដែលធ្វើអោយការ ជួបជុំគ្នាមានការលំបាក និងជាការរិះគន់ដែលត្រូវបានលើកឡើងជាចំហរពីសំណាក់អតីត ប្រធានក្លឹប Gary Neville បន្ទាប់ពីប្រកួតស្មើជាមួយ Newcastle United កាលពីថ្ងៃទី ២៧ ខែធ្នូ។
Ronaldo ស៊ុតបញ្ចូលទីបាន ១៤ ដងក្នុងការបង្ហាញខ្លួន ២១ លើកសម្រាប់ Man United ក្នុងនោះរកបាន៨ នៅPremier League ។ក្រុមរបស់លោក Rangnick ត្រៀមប្រកួតជាមួយក្រុមAston Villaក្រោមការដឹកនាំរបស់លោក Steven Gerrard សម្រាប់ការប្រកួត ពានរង្វាន់ FA Cup នៅថ្ងៃទី ១០ ខែមករា មុនពេលជួបគ្នាសាជាថ្មីនៅក្របខណ្ឌ Premier League ប្រាំថ្ងៃបន្ទាប់៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ