• Banner Banner Banner Banner Banner Banner
  • សហព័ន្ធកីឡាវាយកូនឃ្លីលើតុ កំពុងបញ្រ្ជាបចំណេះដឹងដល់អ្នកខេត្តសៀមរាប
    កីឡាផ្សេងៗ 7 months ago 127 Views

    សព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុកម្ពុជា បាន​នឹង​កំពុង​ប្រើប្រាស់​វគ្គបណ្តុះ​បណ្តាលគ្រូ​បង្វឹក​កីឡា​​វាយ​កូនឃ្លី​លើ​តុ កម្រិត​មូល​ដ្ឋាន ឆ្នាំ​២០២២ ដើម្បី​បញ្រ្ជាបចំណេះ​ដឹង​ទាំង​លើ​ទ្រឹស្តី និងបច្ចេក​ទេសលេង​នៃ​ប្រភេទ​កីឡា​មួយនេះ ទៅ​ដល់​គ្រូៗ និងសិស្សានុសិស្ស នៅខេត្ត​សៀម​រាប។

    សម្រាប់វគ្គបណ្តុះ​បណ្តាលគ្រូ​បង្វឹក​កីឡា​​វាយ​កូនឃ្លី​លើ​តុ កម្រិត​មូល​ដ្ឋាន ឆ្នាំ​២០២២ ដែលបាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី​២ ខែមករា និង​គ្រោង​បញ្ចប់​នៅថ្ងៃទី៦ ខែមករា ស្អែក​នេះ គឺ​មាន​​សិក្ខាកាម​ចូលរួម​ចំនួន​២៧​នាក់ ហើយ​មន្រ្តីជំនាញ​របស់សហព័ន្ធ​កីឡា​មួយនេះ បាន​អះអាង​ថា វគ្គនេះ នឹង​ជួយ​ឱ្យ​គ្រូ​បង្វឹក ក៏​ដូចជា​អ្នកខេត្ត​សៀម​រាប បាន​ស្គាល់​កាន់តែ​ច្បាស់ពី​កីឡា​វាយកូនឃ្លីលើ​តុ​។

    លោក ​ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គ​លេ​ខា​ធិ​ការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ​បាន​ថ្លែង​ថា​មនុស្ស​ភាគ​ច្រើន មិនទាន់​បានស្គាល់​ច្បាស់​ប្រភេទ​កីឡា​វាយកូនឃ្លី​លើ​តុ​នេះ នៅ​ឡើយ​ទេ។​«ការ​ចុះ​​មកបើក​វគ្គបណ្តុះបណ្តាល នៅ​ខេត្ត​សៀម​រាប​នេះ គឺ​ដើម្បី​​បញ្ជ្រាប និង ផ្សព្វផ្សាយ​ឱ្យ​បាន​​ស្គាល់ ​ថា​តើ​អ្វី​ទៅ ជា​កីឡាវាយកូនឃ្លីលើតុ និង​ប៉េងប៉ុង​របស់​យើង​ហ្នឹង ព្រោះ​នៅទូទាំង​ប្រទេស កម្ពុជា ភាគ​ច្រើន​អត់​​ទេ ហើយ​គ្រូៗ​ខ្លះ ក៏​​អត់​​ស្គាល់​ដែរ​ថា អី​ទៅ​ប៉េងប៉ុង ឬ​កីឡា​វាយកូន​ឃ្លី​លើ​តុហ្នឹង»។

    អគ្គលេខាធិការ​រូបនេះ បានបន្ថែម​ថា៖​ «យើង​ចង់​ផ្សព្វផ្សាយ​ ដើម្បី​ឱ្យ​ពួកគាត់​ដឹង និង​យល់​ពី​កីឡា​ប្រភេទនេះ ថា​វា​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ ដល់​សុខភាព​ផង ហើយ​តាម​រយៈ​វគ្គនេះ យើងបាន​​បណ្តុះ​បណ្តាល​ឱ្យក្មេងៗ​ជំនាន់​ក្រោយ បាន​ដឹង និងស្គាល់​​ប្រភេទ​កីឡា​នេះ បាន​កាន់​តែ​​ច្រើន ហេតុនេះ​ពួកគេ នឹង​អាច​​ចូល​លេង​កីឡា​នេះ​បានច្រើន នា​ថ្ងៃអនាគត»។

    តាម​រយៈ​ការ​វគ្គ​បណ្តុះ​បណ្តាលគ្រូ​បង្វឹក​កីឡា​​វាយ​កូនឃ្លី​លើ​តុ កម្រិត​មូល​ដ្ឋាន ឆ្នាំ​២០២២ នៅ​ខេត្ត​សៀមរាប​នេះ សហព័ន្ធ បានចាប់​យក​ការ​បណ្តុះបណ្តាល​នៅ​តាមសាលា​រៀន ព្រោះ​ចង់​ឱ្យក្មេងៗ ដែលជា​អ្នកបន្ត​វេន បាន​យល់​ និងងាក​មក​លេង​កីឡា​ប្រភេទ​នេះ។ លោក ស៊ុន សុទ្ធា​រិ​ទ្ធ បាន​បញ្ជាក់ថា៖​ «គោលបំណង​របស់​សហព័ន្ធ គឺ​យើង​ធ្វើ​នៅតាមសាលា ព្រោះ​យើង​ចង់​បញ្រ្ជាប​ចំណេះ​ដឹង និង​បច្ចេក​ទេស​កីឡា​វាយ​កូនឃ្លី​លើ​តុ​នេះ ដល់​សាលា​រៀន នៅជុំ​វិញ​ខេត្ត​ហ្នឹង»៕

  • Loading...
  • Recent Posts