• Banner Banner Banner Banner Banner Banner
  • ជើងខ្លាំងក្នុងស្រុក៨នាក់ នឹងត្រូវប្រកួតជម្រុះរកអ្នកឆ្នើម ដើម្បីឡើងទៅវ៉ៃដណ្តើមខ្សែក្រវាត់មាសពិភពលោក ជាមួយកីឡាករបរទេស
    ប្រដាល់ក្នុងស្រុក 4 weeks ago 96 Views

    ព្រឹត្តិការណ៍ប្រកួត​ដ៏ធំ ប្លែក និង​ថ្មីមួយ​ទៀត ​ឈ្មោះ​ថា «អធិ​រាជ​គុន​ខ្មែរ ​ISI PIPE-ISI PALM» ដែល​ត្រូវ​បាន​បង្កើត​ឡើង នៅ​លើ​សង្វៀន​ថោន ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​ជើង​ខ្លាំង​លំដាប់ស្រុកខ្មែរ មាន​ឱកាស​ទាំង​ដណ្តើម​ខ្សែ​ក្រវាត់មាស​ក្នុង​ស្រុក និង​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស​​គុនខ្មែរ​ពិភពលោក (World Kun Khmer) ជាមួយ​កីឡាករ​បរទេស។

    នៅ​ក្នុងការ​ប្រកួត​នេះ កីឡាករ​កម្ពុជា ដែលអាច​មាន​សមត្ថភាព ឈាន​រហូត​ដល់​ដណ្តើម​បានមាសពិភព​លោក នឹងទទួលបាន​ប្រាក់រង្វាន់ច្រើនជាង​១ម៉ឺន​ដុល្លារ ព្រោះ​នៅក្នុង​ការ​ប្រកួត​ជម្រុះ​​តាមពូល​រវាង​កីឡាករ​ក្នុងស្រុក គឺពួកគេ ត្រូវ​បានប្រាក់​រង្វាន់​មួយ​តង់ទៅ​ហើយ​ គឺ​អ្នក​បាន​លេខ​១ ក្នុងពូល នឹង​ទទួលបានខ្សែ​ក្រវាត់មាស១ម្នាក់​ អមដោយប្រាក់រង្វាន់​ចំនួន​៤​ពាន់​ដុល្លាររៀង​ៗ​ខ្លួន ហើយ​អ្នកលេខ​២ តាមពូលទាំង​២ បាន​ម្នាក់ៗ​ចំនួន​២ពាន់ដុល្លារ។

    បន្ថែម​ទៅលើ​នេះ បេក្ខភាព​ទាំង​៤​នាក់​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​​ដណ្តើម​យក​ខ្សែ​ក្រវាត់មាស​គុន​ខ្មែរពិភពលោកជាមួយ​កីឡាករ​បរទេស ដោយ​ក្នុង​វគ្គដ៏សំខាន់​នេះ អ្នក​ឈ្នះខ្សែ​ក្រវាត់ នឹង​ទទួលបាន​ប្រាក់រង្វាន់​១ម៉ឺន​ដុល្លារ ខណៈ​អ្នក​ចាញ់ បាន​លេខ​២ ទទួលបាន​៣ពាន់​ដុល្លារ។

    ចំពោះបេក្ខភាព​កីឡាករ​កម្ពុជា​ទាំង​៨នាក់ ដែល​ត្រូវ​ដាក់​ឱ្យ​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ដ៏ធំ  លើក​​ដំបូងនេះ គឺ​បាន​សម្រេច​សម្រាំង​រួច​ហើយ ហើយ​អ្នក​ទាំង​នេះ ត្រូវបាន​បែង​ចែក​ការ​ប្រកួត​ជា​​២ពូល ក្នុង​នោះ​ពូល​A​ មាន​កីឡា​ករ ​ម៉ន ​សាម៉េត​, វេង​ សុភ័ក្រ, ​ជ័រ ​ពៅ​ និង​ ចាន់​ សំអាត​ ខណៈ​​​ពូល​B មាន​កីឡាករ ​អេលីត​ ចំរើន​, សេក​ ចៅ​ជូត​, ឈុត​ សេរី​វ៉ាន់ថន​ និង ​វ៉ាន់ ​វឿន​។

    យ៉ាងណា​មិញ សម្រាប់​​សម្រាប់ការ​ប្រកួតបើក​ឆាក នៅ​លើ​សង្វៀន​ថោន ចាប់​ពី​ម៉ោង​១១ ថ្ងៃអាទិត្យនេះ ជា​ការ​ប្រកួត​ជម្រុះ​ជុំទី​១​ រវាង​បេក្ខភាព​​ឈរ​នៅពូល​A ដោយ​ក្នុង​នោះ​កីឡាករ​ជើង​ចាស់​ ​ម៉ន​សាម៉េត ត្រូវ​​ជួប ​វេង ​សុភ័ក្រ ​ហើយ​ ​ជ័រ​ ពៅ​ ​ត្រូវ​ប្រ​កួត​ជា​មួយ ​ចាន់​ សំអាត​។

    តំណាង​គណៈកម្មកា​ប្រដាល់​ពិភព​លោក ប្រចាំស្ថានីយទូរទស្សន៍​ថោន លោក ​គឹម​ស្រ៊ុនកុសល ​បាន​និយាយ នៅ​ក្នុង​សន្នសីទ​កាសែត កាលពី​ថ្ងៃទី​២៦ ខែធ្នូ​នេះ​ថា៖​«ដោយ​សម្គាល់​ឃើញថា កីឡា​ប្រដាល់​គុន​ខ្មែរ​យើង​មាន​ការ​និយម​គាំទ្រ​យ៉ាង​ខ្លាំង នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នោះ យើង​ក៏​បានព្យាយាមបង្កើតព្រឹត្តិការណ៍ប្រដាល់ថ្មីនេះ​ឡើង ដើម្បី​ឱ្យ​មានការ​ប្រកួត​កាន់​តែ​កក្រើក​ថែម​ទៀត ហើយ​​តាម​រយៈ​ព្រឹត្តិការណ៍​ថ្មីនេះ នឹង​​នាំ​យក​កីឡាករ​កម្ពុជា ​ចូល​ទៅ​ប្រកួត​លើ​សង្វៀន​លំដាប់​អន្តរជាតិ​ ដើម្បី​បង្ហាញ​ឱ្យពិភព​លោក ​​បានឃើញ និង​​ស្គាល់​ប្រដាល់​​គុនខ្មែរ កាន់តែច្បាស់​ថែម​ទៀត»៕

     

  • Loading...
  • Recent Posts