• Banner Banner Banner Banner Banner Banner
  • លោក សួន ប៊ុនសូត្រ ថា ការឈ្នះប្រាក់លាន លើកដំបូងរបស់ សួន ចាន់នី មិនមែនសំណាង តែកើតចេញពីការប្រឹងប្រែង
    ប្រដាល់ក្នុងស្រុក 4 weeks ago 61 Views

    គ្រូ​បង្វឹក​ជើង​ចាស់លោក សួន ប៊ុនសូត្រ បានអះអាង​ថា ការ​ឈ្នះ​ប្រាក់លាន​លើក​ដំបូង​របស់កីឡាករ សួន ចាន់នី (សួន ប៊ុនធី) មិន​មែន​កើត​ឡើង​ដោយ​សារសំណាង​នោះ​ទេ ប៉ុន្តែ​វា​កើតមាន​ឡើងដោយការ​ប្រឹងប្រែង​ហ្វឹកហាត់ និងតាំង​ចិត្ត​ចូល​សម្រុក ទើប​អាច​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់បានទាំង​២​នាក់បែបនេះ។

    សួនចន្នីដូចជាសំណាងចុងឆ្នាំចំណាយវ៉ៃ២ទឹកឈ្នះ (1)

    «ការ​ឈ្នះ​ ដើម្បី​ក្លាយ​ជា​ម្ចាស់​ប្រាក់លាន លើកនេះ​ មិន​អាច​​ថា ​មក​ពី​សំណាង​ទាំង​អស់​នោះ​ទេ ​គឺ​ជា​ការ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ និង​ការ​តាំង​ចិត្ត​ចូល​វាយ​សម្រុក​តែ​ម្តង​ ដ្បិត​អី​​ប្រសិន​បើ​ការ​ប្រកួត​​អូស​បន្លាយ ​ឬ​វាយ​តាម​លក្ខណៈ​ស្ទាប​ស្ទង់​​តាម​បច្ចេកទេស​វិញ ​គឺ​ឱកាស​ឈ្នះ​របស់​ ចាននី ​មាន​តិច​ណាស់​ ព្រោះ​​អ្នក​ដែល ចាន់នី បានជួប​សុទ្ធ​តែជា​​កីឡាករ​លំដាប់​ល្អ​ជង្គង់​ និង​ទាត់​ល្អ​ ហេតុនេះ បើ​កូន​ខ្ញុំ​នេះ ​វ៉ៃ​ផ្តួល​ដៃ​គូ ​​មិន​បាន​លឿន​ទេ​ គឺ​ពិត​ជា​លំបាក​យក​ឈ្នះ​ណាស់»។

    លោក ​សួន ​ប៊ុន​សូត្រ​ ​បាន​និយាយបែបនេះ គឺ​បន្ទាប់ពីកូន​ប្រុស​របស់​លោក សួន ចាន់នី បាន​ប្រើ​ពេល​សរុប​មិន​ដល់​២ទឹក​ស្រួសបួល​ផង ដើម្បី​ទាត់​ឱ្យ​ជើង​ខ្លាំង​២​នាក់ មានរបួស និង​ត្រូវ​បោះបង់​ចូលការ​ប្រកួត នៅ​ក្នុងទឹកទី​១​ដូច​គ្នា ដើម្បី​ឈ្នះ​បាន​ប្រាក់​រង្វាន់​ចំនួន ៣,៤លានរៀល ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់លាន ជា​លើកដំបូ នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ។

    គួររំឭក​ថា សួន ចាន់នី ធ្លាប់​បាន​ចូល​រួមការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន​នេះ ​ច្រើន​លើក​កន្លង​មក ប៉ុន្តែ​រូបគេ បាន​ត្រឹម​លេខ​២ និង​ធ្លាក់ត្រឹមវគ្គជម្រុះ​៣​ទឹក ហើយ​គេ​ចាំ​បានថា សម្រាប់ការ​បង្ហាញ​ខ្លួន​ចុងក្រោយ នៅលើ​សង្វៀន​នេះ សួន ចាន់នី បាន​ចាញ់​ក្រោមស្នាដៃ ឡុង បេនលឿន ទាំង​គ្រាំ​គ្រា នៅវគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ក៏មាន​រហួស​ប្រេះ​ឆ្អឹង​ជំនីរ ត្រូវ​សម្រាក​ព្យាយាម​ជា​ច្រើន​សប្តាហ៍​ផងដែរ។

    ​តែ​ទោះបីជា​យ៉ាង​ណា សម្រាប់ការ​ជួបគ្នា ជា​ថ្មី ក្នុង​​វគ្គ​ជម្រុះ​​៣​ទឹក កាលពី​ថ្ងៃអាទិត្យ​នោះ សួន​ ចាន់នី ​បាន​​ទាត់ផ្ទួនៗ​ត្រឹម​​២​ជើង​ផ្ទួនៗ ​បណ្តាល​ឱ្យ​​ជើង​ខ្លាំង​ ឡុង ​បេន​លឿន មាន​​របួស​ដៃ​ធ្ងន់ និង​​បាន​សុំ​ចុះ​ចាញ់ ​ទាំង​មិន​ទាន់​ចប់​ទឹក​ទី​១​ស្រួល​បួល​ផង​ ហើយ​​សម្រាប់ការ​ឡើងទៅ​​ជួប ចាន់ ​ប៊ុន​ហឿន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ សួន ចាន់នី ​​បាន​​ប្រើ​ស្នៀត​ទាត់​ដដែល ​ប្រមាណ​​២ទៅ​៣​ជើង​ ចូល​គោល​ដៅ​ល្អ​ នាំ​ឱ្យ ចាន់ ​ប៊ុន​ហឿន ​ខូច​ដៃ​ បោះបង់​ការ​ប្រកួត ឬ​សន្លប់​ នៅ​ក្នុងទឹកទី១ដូច​គ្នា​។​

    ជាមួយ​ការ​រកឃើញ​ជ័យជម្នះ​ដ៏សំខាន់​នេះ កីឡាករ​មាន​រហ័សនាម «លោកមេទ័ព» សួន​ ចាន់នី ​បាន​និយាយ ​ក្រោយ​ការ​ប្រ​កួត​ថា​៖ «​ខ្ញុំ​ហាត់​បាន​ល្អ និង​បាន​តាំង​ចិត្ត​យក​ឈ្នះ​ ហើយឥឡូវ​នេះ ​ខ្ញុំ​ធ្វើ​បាន​សម្រេចហើយ ​ដោយ​ប្រើ​ស្នៀត​ទាត់​ចូល​គោល​ដៅ​បាន​ល្អ ​ទាំង​​២​ប្រ​កួត​ជាប់ៗ​គ្នា»​។​ ​

    ចំណែក​កីឡាករ ចាន់ ​ប៊ុន​ហឿន វិញ ហាក់មិនទាន់​អស់​ចិត្ត ចំពោះការ​ចាញ់​យ៉ាង​លឿន​បែប​នេះ​ទេ ដោយគេ​បាន​​​និយាយ​ថា​៖ «​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ដល់​ថា ​ចាញ់​សន្លប់​យ៉ាង​លឿន​បែប​នេះ​ទេ​។ ខ្ញុំបាន​ឈឺ​កែង​ជើង​ តាំង​ពី​វគ្គ​ជម្រុះ​ ក្រោយ​ពេល​ឈ្នះ​កីឡាករ ​ធា នុរាជ ​បន្ទាប់​មក​ពេល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ​ខ្ញុំ​ទាត់​ចូល​កែង​ដៃ​ សួន​ ចាន់នី ​នាំ​ឱ្យ​​ជើង​របស់​​ខ្ញុំ​ឈឺ​កាន់​តែ​ឈឺខ្លាំង​​មិនអាច​ទ្រាំ​ទៀត​បាន ​​និងសុំ​​ចុះ​ចាញ់​​នៅ​ក្នុង​ទឹក​ទី​១តែម្តង»​៕

  • Loading...
  • Recent Posts