បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe និងខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski បានសម្តែងនូវអារម្មណ៍មន្ទិលសង្ស័យរបស់ខ្លួនអំពីព្រឹត្តិការណ៍ World Cup ២ឆ្នាំម្តង តាមរយៈការបញ្ជាក់ថា វានឹងនាំឲ្យមានការធ្លាក់ចុះគុណភាព ប្រសិនបើកីឡាករដែលលេងជាច្រើនប្រកួត ត្រូវបានបង្ខំឲ្យលេងក្នុងព្រឹត្តិការណ៍នេះរៀងរាល់២ឆ្នាំម្តងនោះ។
គំនិតនៃការរៀបចំ World Cup ២ឆ្នាំម្តង គឺជាគំនិតមួយ ដែលលោក Gianni Infantino ប្រធាន FIFA កំពុងព្យាយាមទាញការគាំទ្រពីសហព័ន្ធជាតិនានា តាមរយៈការបញ្ជាក់ថា ការផ្លាស់ប្តូរបែបនេះ នឹងជួយបង្កើតឲ្យមានប្រាក់ចំណូលបន្ថែមចំនួន៤,៤លានពាន់ដុល្លារអាមេរិក សម្រាប់អង្គភាពពិភពលោកមួយនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា សំណើនេះ ត្រូវបានប្រឆាំងដោយ អង្គភាពគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប និងអាមេរិក ខណៈដែលលោក Aleksander Ceferin ប្រធាន UEFA បានគំរាមធ្វើពហិកាចំពោះយុទ្ធនាការបន្ថែមណាមួយ។
Mbappe បាននិយាយក្នុងកម្មវិធីប្រគ់ពានកីឡាបាល់ទាត់សកល កាលពីថ្ងៃចន្ទថា៖ «ខ្ញុំមិនមែនជាអ្នកនិយាយថា វាជាគំនិតល្អ ឬអាក្រក់ឡើយ ប៉ុន្តែ បើតាមយោបល់ខ្ញុំ World Cup គឺ World Cup ហើយលក្ខណៈពិសេសរបស់វាគឺការរៀបចំការប្រកួតរៀងរាល់៤ឆ្នាំម្តង»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus