• Banner Banner Banner Banner Banner Banner
  • កីឡាករ បេននីឈី បង្កើតឱ្យមានក្តីសង្ឃឹម សម្រាប់ក្រុមហែលទឹក ក្រោយរូបគេបានបំបែកកំណត់ត្រាថ្នាក់ជាតិ នៅក្នុងការប្រកួតពិភពលោក
    កីឡាផ្សេងៗ 1 month ago 98 Views

    កីឡាករកូនខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​​ ម៉ាត់​ថេរ​ ហ្រ្វេង​តារា ​បេននី​ឈី (បេននីឈី) បាន​​បង្កើត​ឱ្យ​មាន​ក្តី​សង្ឃឹម​សម្រាប់​ក្រុមជម្រើសជាតិ​ហែល​ទឹក​កម្ពុជា ក្នុងការ​​ឈាន​ទៅ​រក​ការ​ឈ្នះ​បាន​មេដាយ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម ដូច​ការ​រំពឹងទុក បន្ទាប់ពី​រូបគេ បានបំបែកកំណត់ត្រា​ថ្នាក់​ជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកកម្រិតពិភពលោក ទីខ្លី អាង​ហែល​ទឹកប្រវែង២៥ ម៉ែត្រ «World Swimming Championships (25 meters) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។

    តាម​រយៈការ​ប្រកួត​បើក​ឆាក លើ​វិញ្ញាសាហែល​របៀប​មេអំបៅ ចម្ងាយ​២០០​ម៉ែត្រ នៅ ទីក្រុង​អាប៊ូ​ដាប៊ី​ ប្រទេស​អារ៉ាប់រួម​ កាលពី​ម្សិលមិញ​នេះ កីឡាករ បេននីឈី ធ្វើបាន​យ៉ាង​ល្អ ដើម្បី​មក​ដល់​ទី​ផ្តាច់​ព្រ័ត្រជាមួយ​ថវិរវេលា ២:០០.៩៥នាទី ហើយជាមួយ​​កំណត់​ត្រា​ថ្មី​នេះ បេននីឈី បាន​ទទួល​ចំណាត់ថ្នាក់លេខ​១ នៅ​ក្នុងការ​ប្រកួត​ជម្រុះ​តាម​​ Heat របស់​ខ្លួន ដែល​មាន​បេក្ខភាព​៥នាក់។

    ជាមួយលទ្ធផល​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​សរសេរបង្ហោះ​នៅ​លើ​ផេចហ្វេស​ប៊ុក​របស់​ខ្លួន​ថា៖​ «អបអរសាទរ​ កីឡាករ​ ម៉ាត់​ថេរ​ ហ្រ្វេង​តារា​ បេននី​ឈី​ បានបំបែកកំណត់​ត្រា​ថ្នាក់​ជាតិ​​ ក្នុង​ថិរវេលា​ ២:០០.៩៥ នាទី​ ​លើ​​ប្រភេទ​​វិញ្ញាសា​ ២០០ម៉ែត្រ​ ហែល​របៀប​មេអំបៅ​ ក្នុង​​ការ​​ប្រកួត​ជ្រើសរើស​ជើង​ឯក​ពិភពលោក​ (អាងហែល​ទឹក​២៥ម៉ែត្រ​)​ ក្នុង​ទីក្រុង​អាប៊ូ​ដាប៊ី​ ប្រទេស​អារ៉ាប់រួម»​។

    ជាមួយ​គ្នា​នេះ លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក បាន​និយាយ​ថា ថិរវេលា​ដែល​កីឡាករ បេននីឈី ធ្វើបាន នៅ​ក្នុងការ​ប្រកួត​ជើង​ឯក​ពិភព​លោកនេះ គឺ​កាន់តែ​ជិត​កម្រិត​ស៊ីហ្គេម ដើម្បី​រក​មេដាយ ជា​ពិសេស​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយលោកបានសង្កត់​ធ្ងន់ថា យើង​នៅ​មាន​ពេល ១​ឆ្នាំ​កន្លះ​ទៀត។

    បើតាមការ​ប្រៀប​ធៀប​ពី​ថិរវេលា ដែល​កីឡាករ​កម្ពុជា បេននីឈី ធ្វើ​បាន​នាពេល​នេះ គឺ​កៀកបំផុត ទៅនឹង​ថិរវេលា​របស់​អត្តពលិក ដែល​ដណ្តើម​បានមេដាយ​ប្រាក់ និង​មេដាយសំរឹទ្ធ នៅ​ស៊ីហ្គេម ព្រោះ​ការ​ប្រកួត​ស៊ីហ្គេម លើក​ចុង​ក្រោយ កាលពី​ឆ្នាំ​២០១៩ កីឡាករ​សិង្ហបុរី Quah Zheng Wen បាន​ឈ្នះ​មេដាយ​មាស ជាមួយថិរវេលា ១:៥៦.៦១​នាទី ខណៈ​កីឡាករ​ថៃ ដែល​ដណ្តើម​បាន​មេដាយ​ប្រាក់ ប្រើ​ពេល ២:០០.៣១​នាទី និង​អ្នក​បាន​មេដាយ​សំរឹទ្ធ​ជា​កីឡាករ​របស់សិង្ហបុរី ប្រើ​ពេល ២:០០.៥៣​​នាទី ក្នុងការ​ប្រកួតហែលមេអំបៅ ចម្ងាយ​២០០ម៉ែត្រ​នេះ។

    យ៉ា​ងណា​ក៏​ដោយ ការ​ធ្វើបាន​ក្នុង​ថិរវេលា​ ២:០០.៩៥ នាទី​ ​លើ​​ប្រភេទ​​វិញ្ញាសា​ ២០០ម៉ែត្រ​ ហែល​របៀប​មេអំបៅ​ នៅ​ក្នុង​​ការ​​ប្រកួត

  • Loading...
  • Recent Posts