• Banner Banner Banner Banner Banner Banner
  • ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា នឹងត្រូវប្រកួតជម្រុះរកអ្នកឆ្នើម ចំណែកអ្នកខ្លាំង ក្នុងទម្ងន់មធ្យម ត្រូវប៉ះថៃ និងវៀតណាម
    ប្រដាល់ក្នុងស្រុក 1 month ago 108 Views

    សហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា បាន​សម្រេចយក​ការប្រកួត​អបអរ​ថ្ងៃ ​៧ ​មករា ឆ្នាំ ​២០២២ សម្រាប់ជា​ការ​ប្រកួត​ជម្រុះ​រក​​កីឡាករ​ឆ្នើមៗ ក្នុង​ក្រុមជម្រើសជាតិ ដែលមាន​ប្រភេទ​ទម្ងន់​ស្ទួន​គ្នា ចំណែក​អ្នក​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​មធ្យម ៦៤​គីឡូក្រាម នឹងត្រូវ​ត្រៀម​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​មកពីវៀតណាម និង​ថៃ។

    លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា ប្រាប់ថា​៖​«សម្រាប់​ក្រុម​ជម្រើសជាតិ​ យើង​នឹងរៀបចំ​ឱ្យ​មាន​​ការ​ប្រកួត​ជម្រុះ​ជ្រើសរើស​បេក្ខភាព​កីឡាករ ដែល​មាន​ទម្ងន់​ជាន់គ្នា (​ស្ទួន​) ដើម្បី​ជម្រើស​យក​ជា​កីឡាករឆ្នើមម្នាក់ ក្នុង​១​ប្រភេទ​ទម្ងន់ ​ត្រៀម​សម្រាប់​​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិ​​ការណ៍​កីឡា​ស៊ី​ហ្គេម នៅ​វៀត​​ណា​ម ឆ្នាំ​២០២២»​។​

    បើតាម​អគ្គលេខាធិការវ័យ​ក្មេងរូបនេះ បាន​ឱ្យ​ដឹង​ថា ក្រុមជម្រើសជាតិ​ប្រដាល់​សកល​កម្ពុជា ដែល​​ជាន់​ទម្ងន់​គ្នា ​នៅ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម និង​​ទម្ងន់ ៦៩ ​គីឡូក្រាម នឹង​ត្រូវ​ដាក់​ឱ្យ​ប្រកួត​គ្នា ហើយ​អ្នក​ឈ្នះ នឹង​ក្លាយ​ជា​បេក្ខភាព ដែលនឹង​ចេញ​ទៅប្រកួតស៊ីហ្គេម ឆ្នាំ​២០២២ នៅប្រទេស​វៀតណាម។

    ចំណែក​កីឡាករ​ជើង​ខ្លាំង​ក្នុង​ទម្ងន់​ធ​ម្យ​ម ៦៤ ​គីឡូក្រាម នៅក្នុង​ក្រុម​ជម្រើសជាតិ រួមមាន វី ស​ម្ភ​ស្ស និង ទូច ដេវីត ជាដើម​នោះ នឹងត្រូវ​ដាក់ឱ្យ​ប្រកួត​ជា​​មួយ​កីឡាករ​បរទេស នៅក្នុង​ថ្ងៃ​ ៧ ​មករា នោះដែរ ដើម្បី​ដកស្រង់យក​បទពិសោធ​ បន្ថែម​ទៅលើ​ការប្រកួតប្រជែង​គ្នា​ឯក ក្នុងការ​ប្រកួត​ជើងឯក​ប្រា​ក់លាន នៃ​កម្មវិធី Ultimate Boxing Championship ឆ្នាំ​ ២០២១ ដែល​ទើបបាន​បញ្ចប់ កាលពីពេល​ថ្មី​នេះ ដោយ​ក្នុងនោះ វី ស​ម្ភ​ស្ស បាន​​ក្លាយជា​ម្ចាស់​ជើងឯក​។​

    លោក ប៊ុយ សុភ័ណ្ឌ បាន​បញ្ជាក់​ថា៖​ «សម្រាប់​កីឡាករ​ជម្រើសជាតិ ស្ថិត​ក្នុង​ប្រភេទ​​ទម្ងន់​ ៦៤ ​គីឡូក្រាម យើងនឹង​​រៀបចំ​ឱ្យ​មាន​ការប្រកួត​ជា​មិត្តភាព​អន្តរជាតិ ដោយ​អញ្ជើញ​កីឡាករ​មកពី​ប្រទេសជិតខាង​ដូចជា​វៀត​​ណា​ម និង​កីឡាករ​មកពី​ប្រទេស​ថៃ ដើម្បី​ដកស្រង់​បច្ចេកទេស ដោយ​ការប្រកួត​នេះ នឹងធ្វើ​នៅ​ក្លិប​នាយកដ្ឋានអង្គរក្ស ឫស្សីកែវ​រាជធានី​ភ្នំពេញ​របស់ លោក ស៊ន អេ​លី​ត»។

    ជាមួយ​គ្នា​នេះ លោក ប៊ុយ សោភ័ណ្ឌ ​​​បាន​​បញ្ជាក់ថា​៖ «​ទោះ​ជាមាន​បញ្ហាលំបាក​ខ្លះ ក្នុងការ​​ស្វែងរក​ការគាំទ្រ​ពី​វិស័យ​ឯកជន ប៉ុន្តែ​យើង​នឹង​រៀបចំ​ការប្រកួត​នេះ ទៅតាម​ធនធាន ដែលមាន ដោយ​មិនទាន់​ដឹងថា ធ្វើជា​លក្ខណៈ​ធំ ឬ​តូច​មធ្យម​នោះឡើយ ក្នុងនោះដែរ យើង​នឹង​ធ្វើ​​សកម្មភាព​កីឡា​បន្ថែមទៀត ជា​លក្ខណៈ​សប្បាយៗ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ នៅ​ថ្ងៃ​ជ័យជម្នះ​ ៧ ​មករា​»៕

     

  • Loading...
  • Recent Posts