អ្នកប្រដាល់លំដាប់ឆ្នើមជួរមុខទម្ងន់៥៧គីឡូក្រាម ឈុត សេរីវ៉ានថង និង វ៉ាន់ រឿន បានបង្ហាញពីការខ្លាចរអាគ្នា នោពេលអ្នកទាំង២ ត្រូវបានដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ចំណែកបេក្ខភាព២នាក់ទៀត គឺ ទូច ដេវីត និង ឯម សុធី ហាក់ដឹងមុនរួចទៅហើយថា ពួកគេ មិនអាចនឹងឈានទៅរកការឈ្នះបានប្រាក់លាន បាននោះទេ ប៉ុន្តែបានតាំងចិត្តប្រកួត ដោយគ្មានញញើត។
តាំងកីឡាករ ឈុត សេរីវ៉ាន់ថង, វ៉ាន់ វឿន និង ទូច ដេវីត សុទ្ធតែធ្លាប់បានឈ្នះប្រាក់លាន នៅក្នុងកម្មវិធីនេះ ចំណែក ឯម សុធី មិនធ្លាប់បាននោះទេ។ យ៉ាងណាមិញ សម្រាប់ការប្រកួតលើកនេះ សេរីវ៉ាន់ថង និង វ៉ាន់ វឿន ត្រូវបានគេមើលឃើញថា នឹងអាចមានម្នាក់ ជាអ្នកឈ្នះប្រាក់លាន ព្រោះអ្នកទាំង២នេះ មានសមត្ថភាពល្អដូចគ្នា។
យ៉ាងណាក៏ដោយ វ៉ាន់ វឿន ដែលធ្លាប់ឈ្នះ ឈុត សេរីវ៉ាន់ថង កន្លងមកនោះ មិនហ៊ានមើលរំលងសមត្ថភាព វ៉ានថង ទៀតនោះទេ។ វឿន បាននិយាយថា៖«ខ្ញុំគិតថា នៅក្នុងចំណោម៣នាក់នេះ សុទ្ធតែលំបាកយកឈ្នះដូចគ្នា ព្រោះសុទ្ធតែអ្នកមានបទពិសោធល្អលើសង្វៀន។ ចំពោះ សេរីវ៉ាន់ថង ខ្ញុំធ្លាប់ឈ្នះគេ ប៉ុន្តែពេលនេះមិនដូចមុនទេ ដោយសារកម្លាំងគេនៅល្អជាងខ្ញុំ គឺលំបាកទប់ទល់ណាស់ ហេតុនេះ ខ្ញុំសង្ឃឹមត្រឹម៦០ភាគរយប៉ុណ្ណោះ»។
ចំណែកលោក ឈុត សេរី ជាគ្រូបង្វឹក និងជាឪពុកបង្កើតរបស់ វ៉ាន់ថង នៅតែចាត់ទុក វ៉ាន់ វឿន ជាឧបសគ្គធំរបស់កូនខ្លួន។«ក្នុងចំណោមកីឡាករ៣នាក់នេះ សុទ្ធតែជាកីឡាករជើងចាស់ ប៉ុន្តែខ្ញុំមើលឃើញថា វ៉ាន់ រឿន មានទេពកោលសល្យល្អជាង ហើយគេជាឧបសគ្គធំណាស់ចំពោះ វ៉ានថង។ តែទោះជាយ៉ាងណា គិតមកដល់ពេលនេះកូនខ្ញុំហាត់បានល្អ ត្រៀមជាស្រេចនិងសង្ឃឹមមុតមាំថា នឹងឈ្នះក្នុងភាគរយខ្ពស់ គឺ៩០ភាគរយ»។
ចំពោះ ទូច ដេវីដ បាននិយាយថា៖ «ខ្ញុំគិតថា ការប្រកួតនេះ ពិតជាលំបាកឈ្នះណាស់ គឺចាប់ឆ្នោតប៉ះចំកីឡាករណា ក៏មិនងាយឈ្នះដូចគ្នា ព្រោះគេមានបទពិសោធច្រើនជាងខ្ញុំ ប៉ុន្តែខ្ញុំមិនបាក់ទឹកចិត្តទេ គឺត្រូវឡើងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីធានាបាននូវសេចក្តីថ្ងៃថ្នូរជាកីឡាករ»។
ស្រដៀងគ្នានេះ ឯម សុធី បាននិយាយថា៖ «ខ្ញុំមិនញញើតទេ គឺប៉ះប្រកួតជាមួយម្នាក់ណាក៏បាន ព្រោះពួកគេខ្លាំង និងមានជំនាញផ្សេងៗរៀងៗខ្លួន ហើយខ្ញុំក៏មានការព្រួយបារម្ភផ្នែកកម្លាំងនៅចុងទឹកផងដែរ ដោយសារការអស់ថាមពល នៅពេលគេវាយចូលយើងច្រើននេះ វាជាចំណុចខ្សោយរបស់កីឡាករ»៕
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ