បរទេស៖ ការប្រកួតវគ្គចែកពូលក្របខណ្ឌ Champions League វគ្គជម្រុះក្នុងពូលចុងក្រោយរវាងម្ចាស់ផ្ទះ Atalanta ជាមួយ ក្រុមភ្ញៀវមកពីអេស្បាញ Villarreal ត្រូវបានពន្យារពេលកាលពីរាត្រីថ្ងៃពុធ ដោយសារអាកាសធាតុមិនអំណោយផលពោលគឺមានព្រិលធ្លាក់ខ្លាំង។
ដូច្នេះការប្រកួតនិងត្រូវបានលើកពេលទៅធ្វើនៅរាត្រីថ្ងៃព្រហស្បតិ៍នេះជំនួសវិញ។ ជំនយបរវាងគូទាំងពីរនេះគឺសម្រាប់អ្នកឈ្នះ ក្នុងពូល F នៅភាគខាងជើងនៃប្រទេសអ៊ីតាលីនឹងចាប់ដៃគូទៅវគ្គ១៦ ក្រុមនៃ ក្របខ័ណ្ឌ Champions League ជាមួយនឹងបិសាចក្រហម Man. Utd ដែលបានកក់កៅអីរួចទៅហើយ ក្រោយស្មើ Young Boy ។
អាជ្ញាកណ្តាលអង់គ្លេសលោក Anthony Taylor បានបដិសេធមិនបន្តការប្រកួតដោយដំបូងឡើយរូបលោកបានពន្យារពេលការប្រកួតរយៈពេល ២០ នាទីក៏ដោយ។ទំាងកីឡាករនិងអាជ្ញាកណ្តាលបានត្រៀមខ្លួនរួចជាស្រេច នៅក្បែរទីលាន របស់ពួកគេ ប៉ុន្តែព្រិលនៅតែបន្តធ្លាក់ចុះ ដូច្នេះការសម្រេចចិត្តបានធ្វើឡើងព្រមគ្នាជាមួយ មន្ត្រីរៀបចំការប្រកួតដែលពួកគេបានសម្រេចជាឯកច្ឆ័ន្ធជាមួយអាជ្ញាកណ្តាលសម្រេចចិត្តលើកពេលប្រកួត ៕
ប្រភពព័ត៍មាន ៖ BBC
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ