• Banner Banner Banner Banner Banner Banner
  • (មានវីដេអូ) គ្រូបង្វឹក Chelsea រិះគន់ទម្រង់លេងក្រុមក្រោយត្រូវ Zenit St Peterburg វាយបកតាមស្មើ
    បាល់ទាត់អន្តរជាតិ 6 months ago 334 Views

    បរទេស៖ គ្រូបង្វឹក Thomas Tuchel បាក្នុងលទ្ធផលនរិះគន់ទម្រង់លេងរបស់កូនក្រុមតោខៀវ Chelsea របស់គាត់ក្រោយពីខក​ខាន​ផ្តួលម្ចាស់ផ្ទះ Zenit St Petersburg សម្រាប់ការប្រកួតក្របខណ្ឌ Champion League បញ្ចប់វគ្គជម្រុះក្នុង​ពូល។

    Champions League 2021 highlights scores video Chelsea vs Zenit St Petersburg

    បើ​ទោះ​បីជា​បា​ននាំមុខក្នុងលទ្ធផល១-0 និង ៣-២ ក្រុមម្ចាស់ផ្ទះរុស្សីយ៉ាងណាក៏ដោយ ប៉ុន្តែទីបំផុតក្រុម​ការពារ​តំណែង​ជើង​ឯកទ្វីបអឺរ៉ុប​បាន​ត្រឹមទទួលលទ្ធផលស្មើគ្នាប៉ុណ្ណោះក្នុងលទ្ធផល៣ទល់និង៣ ។ Chelsea ធ្វើមិនបានល្អទេសម្រាប់ការប្រកួត២លើកចុងក្រោយបន្ទាប់ពីបរាជ័យចាញ់ក្រុមមានមូលដ្ឋានរួមទីក្រុងគឺញញួរធំ West Ham Utd កាលពីថ្ងៃសៅរ៍ ក្នុងលទ្ធផល៣ទល់និង២ លើគូប្រជែងនៅទីក្រុងឡុងដ៍របស់ពួកគេនៅក្របខណ្ឌ Premier League និងបានរុញពួកគេអោយធ្លាក់ទៅចំណាត់ថ្នាក់ទី៣តាមពីក្រោយក្រុមកំពូលតារាង Man. City ២ពិន្ទុ ។

    Fabulous late Magomed Ozdoev strike denies Chelsea top spot in group H as Juventus snatch it - Eurosport

    ថ្លែងប្រាប់អ្នកសារព័ត៌មានគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានលើកឡើងយ៉ាងដូច្នេះថាៈ ការវិភាគរបស់ខ្ញុំគឺច្បាស់ណាស់ អាកប្ប​កិរិយា​របស់យើងបានផ្លាស់ប្តូរនៅពេលដែលយើងមានឪកាសនាំមុខ ហើយនេះគឺជាអ្វីមួយដែលយើងមិនធ្លាប់ធ្វើ និងមិន​គួរ​ធ្វើ។យើងត្រូវការកម្រិតលេងខ្ពស់បំផុតជាមួយនិងល្បឿន ព្រមទាំងផ្តោតអារម្មណ៏ខ្លាំងបំផុត។ ការតាមស្មើចុងក្រោយរបស់ Zenit មានន័យថា Chelsea បានបញ្ចប់ចំណាត់ថ្នាក់បន្ទាប់ពី Juventus ក្នុងពូលរបស់​ពួកគេនិងត្រូវត្រៀមជួប Bayern Munich ឬ Real Madrid ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ៕

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts