បរទេស៖ អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហមលោក Ralf Rangnick បានបញ្ជាក់កាលពីថ្ងៃអង្គារថា Nemanja Matic នឹងដើរតួនាទីក្លាយជាប្រធានក្រុមសម្រាប់ការប្រកួត Champions League ទល់នឹង Young Boys នៅ Old Trafford ។ ខ្សែបម្រើ-ការពាររូបនេះបានលើកឡើងថារូបគេ មានមោទនភាពយ៉ាងខ្លាំងក្នុងការពាក់ស្លាកដៃប្រធានក្រុមសម្រាប់ក្រុមជើងឯកអង់គ្លេស ២០ សម័យកាលនៅរាត្រីថ្ងៃពុធនេះ។
កីឡាករសញ្ជាតិស៊ែប៊ីបន្ថែមថាៈ ខ្ញុំមិនធ្លាប់នឹកស្រមៃថាមានឪកាសលេងអោយMan United នោះទេ ហើយការធ្វើជាប្រធានក្រុមនឹងលើសពីអ្វីដែលគាត់ធ្លាប់ជឿថានឹងអាចធ្វើទៅបានក្នុងអាជីព។ខ្ញុំសុបិនចង់លេងត្រឹមតែលេង អោយក្លឹបនៅស្រុកកំណើតគឺ Red Star Belgrade តែប៉ុណ្ណោះ។
ក្រៅពីMatic មានដូចជាDonny van de Beek និង Dean Henderson និងមានឪកាសបង្ហាញខ្លួនចូលលេងក្នុងជំនួបជាមួយក្រុមភ្ញៀវ Young Boys ខណៈលោក Rangnick រៀបចំធ្វើការផ្លាស់ប្តូរកីឡាករជម្រើស១១នាក់ដំបូងបន្ទាប់ពី Man United បានកក់កន្លែងរបស់ពួកគេទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្នុងនាមជាអ្នកឈ្នះនៅពូល F ។ .
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ