• Banner Banner Banner Banner Banner Banner
  • Lewandowski សម្លឹងរកការបង្កើតកំនត់ត្រាពិសេសមួយពេលជួប Barcelona
    បាល់ទាត់អន្តរជាតិ 6 months ago 246 Views

    បរទេស៖ Robert Lewandowski សម្លឹងឃើញឪកាសសាងកំណត់ត្រាប្រវត្តិសាស្ត្រនៅក្របខណ្ឌ Champions League នៅពេលដែល Bayern Munich ស្វាគមន៍ក្រុមអ្នកមានបុណ្យ  Barcelona មកកាន់កីឡដ្ឋាន Allianz Arena នៅរាត្រីថ្ងៃពុធនេះ។ ខ្សែប្រយុទ្ធដែលទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់ពានរង្វាន់កិត្តិយសដ៏ល្បីល្បាញ បាល់មាស​Ballon d’Or ឆ្នាំ ២០២១ បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់លីកកំពូលBundesliga  និងនៅ​លើ​ឆាកអន្តរជាតិ សម្រាប់រដូវកាលនេះ​ម្តង​ទៀត ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្រោយបង្ហាញខ្លួនបាន ៥ ដង​នៅ ក្របខ័ណ្ឌ Champions League ។

    Robert Lewandowski is the king of the Champions League. Maybe he will go  down in the history of Pikon

    Lewandowskiប្រធានក្រុមជម្រើសជាតិប៉ូឡូញរូបនេះ បានស៊ុតបញ្ចូលទីនៅគ្រប់ការប្រកួតក្នុងវគ្គចែក​ពូល​រហូត​មកដល់ពេលនេះ – រួមទាំងការស៊ុតបាល់បញ្ចូលទីនៅ Camp Nou កាលពីខែកញ្ញា ខណៈដែលរូបគេ​ធ្លាប់បាន​ស៊ុតបញ្ចូលទី ១០ គ្រាប់ក្នុងវគ្គចែកពូលកាលពីរដូវកាល ២០១៩-២០២០ ។ដូច្នេះប្រសិនខ្សែប្រយុទ្ធ​វ័យ​៣៣ឆ្នាំ​រូបនេះនៅតែបន្តរកបានគ្រាប់បាល់ ទល់នឹងក្រុមរបស់គ្រូបង្វឹកលោក Xavi Hernandez  នៅសប្តាហ៍​នេះគាត់នឹងក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់ច្រើន​បំផុតមិនធ្លាប់​មាននៅ២រដូវកាលផ្សេ​ងគ្នា​សម្រាប់វគ្គចែកពូលក្របខ័ណ្ឌ Champions League ។

    Ballon d'Or 2021 - 'Robert Lewandowski is simply the best' - Robert Pires  backs Bayern Munich star to win the prize - Eurosport

    កន្លងមកមានតែ Lionel Messi និង Cristiano Ronaldo ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទីយ៉ាងតិច ១០ក្នុង​វគ្គចែកពូលមុនៗ ។ទម្រង់លេងរបស់ Lewandowski ទល់នឹងអតីតក្លឹប Dortmund នៅចុង​សប្តាហ៍​មុន​បានធ្វើ​ឱ្យរូបគេកើនគ្រាប់បាល់រហូតដល់ទៅ ២៧ គ្រាប់នៅ ២១ប្រកួតគ្រប់ក្របខណ្ឌ ទាំងអស់​សម្រាប់​រដូវកាល​នេះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts