• Banner Banner Banner Banner Banner Banner
  • ក្រោយការមកដល់របស់លោក Ralf Rignick ខ្សែប្រយុទ្ធម្នាក់ចង់ចាកចេញទៅ Barcelona
    បាល់ទាត់អន្តរជាតិ 2 months ago 3253 Views

    បរទេស៖ Edinson Cavani របស់ក្រុមបិសាចក្រហម Man Utd មានបំណងចង់ចាកចេញពីទឹកដី Old Trafford ទៅកាន់ទឹកដីក្រុម​ Barcelona ក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទីពីរ នៅខែមករា ២០២២យោងគេហទំព័រ The Times បានចុះផ្សាយ។

    Edinson Cavani eyeing Barcelona move in 2022

    ខ្សែប្រយុទ្ធ ដ៏មានបទពិសោធន៏​អន្តរជាតិអ៊ុយរូហ្គាយ​បាន​ច្រាន​ចោលឪកាសផ្លាស់ទៅកាន់ក្លឹបដទៃទៀតដើម្បី​បន្តអាជីពនៅលីកកំពូលអង់គ្លេស សម្រាប់រដូវកាលទី ២ ប៉ុន្តែ​កីឡាករវ័យ៣៤ ឆ្នាំរូបនេះស្ទើរតែមិនមានឪកាសបានចូលលេងសម្រាប់ជម្រើស​១១នាក់ដំបូងទៀង​ទាត់់​ទាល់​តែ​សោះ។ ក្រោយពីចាប់ផ្តើមបាន២ប្រកួតក្នុងចំណោមការ បង្ហាញខ្លួន៦ដង គ្រប់ក្របខណ្ឌប្រកយតនៅរដូវកាលនេះ Cavani ត្រូវបានចោតសួរថានិងមានអនាគតជាមួយគ្រូបង្វឹកបណ្តោះអាសន្នថ្មីលោក Ralf Rangnick ដែរឬទេ។

    Football rumours: Edinson Cavani wants Barcelona move at season's end | The  Independent

    ប្រភពបន្តថាៈ Cavani  ចង់បំពេញក្តីស្រមៃ ការលេងអោយក្លឹបយក្សកាតាឡាន ដូច្នេះអតីតខ្សែប្រយុទ្ធ PSG រូបនេះត្រៀមពិភាក្សាពីការចាកចេញទោកាន់ទឹកដីCamp Nou នៅខែក្រោយនេះហើយ។ ជាការឆ្លើយតបBarcelona នៅមិនទាន់បង្ហាញពី​ឆន្ទៈចរចារជាមួយភ្នាក់ងាររបស់Cavaniនោះទេ ក្រោយពី​អនាគត​របស់ ខ្សែប្រយុទ្ធជួរមុខSergio Aguero បានប្រកាស​ចូល​និវត្តន៍ពីបាល៉ទាត់ដោយសារ​ជំងឺបេះដូង៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts