• Banner Banner Banner Banner Banner Banner
  • Juventus ដាក់លក់តម្លៃខ្លួនខ្សែបម្រើឆ្នើមម្នាក់ក្រោយពី Chelsea ចាប់អារម្មណ៍
    បាល់ទាត់អន្តរជាតិ 2 months ago 1055 Views

    បរទេស៖ Juventus ពិចារណាលក់ខ្សែបម្រើ Federico Chiesa ក្នុងតម្លៃ ៥១ លានផោនក្នុងអំឡុងពេលទីផ្សារដោះ​ដូរកីឡា​ករបើកដំណើរកា​នា​ពេល​ខាងមុខ។Chiesa គឺមានកាតព្វកិច្ចដើរតួជាអាណាព្យាបាលកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ ស្ទើរតែ​ទាំងស្រុង តាម​រយៈ​កិច្ច​សន្យាខ្ចីជើងរយៈពេលពីរឆ្នាំនៅទីក្រុង Turin។ ដូច្នេះ ក្រុម Juventusមានកាតព្វកិច្ច​បំពេញ​ការ​ផ្ទេរ​ជាអចិន្ត្រៃយ៍​កីឡាករវូ័យ២​៤ឆ្នាំ​នៅ​ចុង​បញ្ចប់នៃរដូវកាលនេះ។

    Chelsea ready huge offer for Federico Chiesa | Marca

    ក្លឹបយក្សនៅក្របខណ្ឌ  Serie A អាចចំណាយទឹកប្រាក់ ៦០ លានអឺរ៉ូស្មើនិង (៥១ លានផោន) ​ប្រសិនចង់បាន​សមាជិក​ជ័យលាភីEuro ២០២០រូបនេះមករួមក្រុម  ប៉ុន្តែពេលនេះពួកគេបានបើកចំហរ ការលក់Chiesa ក្រោយពីត្រូវ​បាន​ក្រុម​Chelsea បង្ហាញពីការចាប់អារម្មណ៍។គេហទំព័រអ៊ីតាលីបានចុះផ្សាយថា ​​Calciomercatoបានចុះផ្សាយថាៈ Juventus មានឆន្ទៈក្នុងការលក់កីឡាករវ័យ ២៤ ឆ្នាំ​រូបនេះក្នុងតម្លៃដូចគ្នាដើម្បីរក្សាលំនឹងផ្នែកហិរញ្ញវត្តុសម្រាប់ ឆ្នាំ ២០២២ ។ ប្រភពបន្តថាៈ Juventus ចង់បាន ថវិកា​ពី​ការលក់ Chiesa ដើម្បីពង្រឹងតំបន់ផ្សេងទៀតសម្រាប់ក្រុមឡើងវិញ។

    Chelsea to make a 'monster offer' of £84m for Juventus star Federico Chiesa  | Daily Mail Online

    Chiesa ក្រោយចាកចេញពីFiorentina មកកាន់ទឺកដី Allianz Stadium ក្នុងលក្ខណ្ឌខ្ចីជើង រូបគេរកបានគ្រាប់បាល់១៧ គ្រាប់ និងAssist១៣ លើកក្រោយបង្ហាញខ្លួនសរុបបាន៥៩ដងគ្រប់ក្របខណ្ឌប្រកួតសម្រាប់ក្រុមលោកMaxi Allegri៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts