• Banner Banner Banner Banner Banner Banner
  • Ralf Ragnick បង្ហើបពីលទ្ធផលចរចារជាមួយ​ Michel Carrick ក្រោយផ្តួល Arsenal
    បាល់ទាត់អន្តរជាតិ 2 months ago 2741 Views

    បរទេស៖ Ralf Rangnick បង្ហើបប្រាប់ថារូបលោកបានព្យាយាមបញ្ចុះបញ្ចូលអតីតអ្នកទទួលខុសត្រូវក្លឹបលោក Michael Carrick ឱ្យបន្តស្នាក់នៅធ្វើការជាមួយរូបលោកនៅទឹកដីOld Trafford ប៉ុន្តែទីបំផុតបុរសសញ្ជាតិ អង់គ្លេសរូប​នេះ​បានសម្រេចចិត្តចាកចេញពីក្លឹបជំនួសវិញ ។Carrick បានដឹកនាំ Man United ៣ប្រកួត​ចុងក្រោយ​បន្ទាប់​ពី​ក្លឹបសម្រេចចែកផ្លូវជាមួយអតីតគ្រូបង្វឹកលោក Ole Gunnar Solskjaer ហើយទទួលបានជោគជ័យ​៣លើក​រួម​ទាំង​ការផ្តួល Arsenal កាលពីថ្ងៃព្រហស្បតិ៍ផងដែរ។

    What will Ralf Rangnick bring to Manchester United? | Marca

    អតីតខ្សែបម្រើវ័យ ៤០ឆ្នាំ បានប្រកាសជាផ្លូវការណ៏ ថាខ្លួននឹងចាកចេញពីក្លឹបជាជាងជ្រើសរើសយក តួនាទីធ្វើជា​ជំនួយ​ការរបស់គ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិអាឡឺម៉ង់លោក Rangnic ។

    Michael Carrick sends message to incoming interim Man Utd boss Ralf Rangnick  | Metro News

    លោកRagnicបញ្ជាក់ប្រាប់លើករណីនេះយ៉ាងដូច្នេះថាៈខ្ញុំសប្បាយចិត្តដែលនិងអាចធ្វើការជា​មួយ​ជំនួយការថ្មីៗ​ច្រើនជាង មួយបុគ្គលិកបង្វឹកបច្ចុប្បន្ន ខ្ញុំត្រូវការជំនាញរបស់ពួកគេ។ ខ្ញុំនឹងព្យាយាមស្វែងរកមនុស្សពីរ​​ឬបីនាក់​ដែល​នឹងចូលរួមជាមួយពួកយើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែ វាមិនងាយស្រួលនោះទេ។ ការប្រកួតដំបូងរបស់ Rangnick ដែលទទួលបន្ទុកដឹកនាំMan.Utdគឺនៅពេលត្រូវជួបជាមួយ Crystal Palace នៅថ្ងៃអាទិត្យ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts