• Banner Banner Banner Banner Banner Banner
  • ទីបំផុតក្លឹបអ្នកមានជំនាន់ថ្មីអង់គ្លេសដាក់សំណើរដេញថ្លៃ Eden Hazard
    បាល់ទាត់អន្តរជាតិ 2 months ago 2709 Views

    បរទេស៖ Newcastle United បានដាក់សំណើដេញថ្លៃ Eden Hazard នៅមុនពេលទីផ្សារដោះដូរកីឡាករនិងបើក​ជាលើ​ទីពីរ​នៅខែមករា២០២២ខាងមុខនេះ។យោងគេហទំព័រ El Nacional បានចុះផ្សាយថា ក្លឹបសារិកាព្រៃ​បាន​បើកឱកាសជាលើកដំបូងក្នុងការទិញកីឡាករចំណូលថ្មី ក្រោយចាប់តាំងពីក្លឹបត្រូវបានកាន់កាប់ដោយប្រធានថ្មី។

    Real Madrid: Thorgan Hazard spoke the truth about Eden Hazard

    Newcastle បច្ចុប្បន្នកំពុងតស៊ូងងើបចេញពីតំបន់កាត់ចេញ នឹងមានបំណងចង់ស្តារមុខមាត់ថ្មី សម្រាប់ ក្លឹប​នៅ​ពាក់ណ្តាលរដូវកាលនេះ។ យោង El Nacional របស់អេស្បាញបានចុះផ្សាយថា Newcastle បានដេញ​ថ្លៃ​ទឹក​ប្រាក់ ៣៤.៦ លានផោនដើម្បីចុះហត្ថលេខានាំយកអតីតខ្សែបម្រើស្លាបក្លឹប Chelsea ពីក្លឹប Real Madrid ប៉ុន្តែ​ក្រុមអធិរាជសចង់បានតម្លៃខ្លួនកីឡាករអន្តរជាតិបែលហ្សិករូបនេះនៅទឹកប្រាក់ចំនួន ៤២ លានផោនឯណោះ។

    Eden Hazard 'promised he would make Fenerbahce transfer' and has shock  offer to join Belgian minnows KVC Westerlo

    ទោះយ៉ាងណា ក្រុមលោក Eddie Howe បច្ចុប្បន្នស្ថិតនៅបាតតារាងក្របខណ្ឌ Premier League ដូច្នេះវាជា​មូល​ហេតុមានភាពលំបាកក្នុងការបញ្ចុះបញ្ចូល Hazard អោយមកចូលរួមជាមួយពួកគេ។ Hazard បានខកខាន​ការ​ប្រកួតរហូតដល់ជាង ៦០ ប្រកួត ជាមួយក្រុមអេស្ប៉ាញ ដោយសារតែបញ្ហារបួសជាច្រើនដែលបានញាំញី​ពេល​ប្រកបអាជីពនៅទឹកដីSantiago Bernabeu៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts