• Banner Banner Banner Banner Banner Banner
  • (មានវីដេអូ) Liverpool លត់ Everton ចាស់ដៃ ខណៈ Chelsea និង Man City ឈ្នះដូចគ្នា
    បាល់ទាត់អន្តរជាតិ 2 months ago 165 Views

    បរទេស៖ Liverpool បានលត់ក្រុម​ស្ថិតក្នុង​តំបន់​តែមួយ Everton ក្នុងលទ្ធផល ៤-១ ដើម្បី​បន្ថែម​សម្ពាធ​លើ​អតីត​គ្រូបង្វឹក​នៃក្រុម​ហង្ស​ក្រហម​​លោក Rafael Benitez កាលពីថ្ងៃពុធ ស្រប​​ពេល​ដែលការ​ដណ្តើមម​បាន​ជ័យ​ជម្នះ​សម្រាប់ក្រុម Chelsea និង Manchester City បាន​ជួយ​ឲ្យ​ពួក​គេ​រក្សា​ការ​ឈរ​លើកំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ដោយ​ដេញ​តាមពីក្រោយ​គ្នា​ត្រឹម​តែ​២ពិន្ទុ​ប៉ុណ្ណោះ​។

    ក្រុមកំពុង​តែ​នាំមុខ Chelsea បាន​ជួប​ការ​លំបាក​ មុន​នឹងយកឈ្នះលើ​ក្រុម Watford ទាំង​ប្រផិត​ប្រផើយ​ក្នុងលទ្ធផល ២-១ ក្នុងការ​ប្រកួត​​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​២លើក​ដែល​ត្រូវ​បាន​រំខាន​ ដោយ​មាន​កា​ពន្យារ​ពេលនានា ដើម្បី​អនុញ្ញាត​ឲ្យមានការ​ព្យា​បាល​ដល់​អ្នក​គាំទ្រ​ដែលមាន​ជំ​ងឺ ក្នុង​ពេល​ទស្ស​នា​​ការ​ប្រកួត​។

    បើ​ទោះ​បី​ឈ្នះ​ក៏ដោយ ប៉ុន្តែ លោក Thomas Tuchel គ្រូបង្វឹក​របស់ក្រុម Chelsea បាន​ឲ្យដឹងថា៖ «យើង​មិន​បាន​រក​​ឲ្យ​ឃើញ​នូវ​ទម្រង់លេង​ស៊ី​សង្វាក់គ្នា​ឡើយ​។ យើងមាន​បញ្ហា​ដ៏ធំ​ផ្នែក​បុគ្គ​ល និងក្នុងនាម​ជាក្រុម​។ យើង​មិន​បាន​បង្ហាញពី​ភាព​រឹង​មាំ​ឡើយ​»​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Steven Gerrard អតីត​ប្រធាន​ក្រុម​នៃក្រុម Liverpool មិន​បាន​ជួប​ការ​រីក​រាយ​ដូច​អតីត​ក្លិប​របស់​ខ្លួន​ឡើយ ខណៈ​ដែលកំណត់​ត្រា​យ៉ាងល្អ​របស់​លោក​ក្នុង​នាម​​ជា​អ្ន​ចាត់ការ​ទូទៅ​របស់​ Aston Villa បានប​ញ្ចប់​ដោយ​ការ​រង​បរា​ជ័យ​ ២-១ ក្រោមស្នា​ដៃក្រុម Man City​។ ដោយ​ឡែក ក្តី​សង្ឃឹម​របស់ក្រុម West Ham ក្នុងការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់កំពូល​ទាំង​៤ បាន​រង​នូវ​ការ​ខក​ចិត្ត​មួយផ្សេង​ទៀត ខណៈ​ដែលក្រុម Brighton បាន​ស៊ុត​បាល់បញ្ចូល​ទី​នៅ​ជិត​បញ្ចប់ការ​ប្រកួត ដើម្បី​តាមស្មើ​ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន London​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts