• Banner Banner Banner Banner Banner Banner
  • មកដឹងពីប្រាក់ឈ្នួលរបស់គ្រូបង្វឹកបណ្តោះអាសន្ន​ Man Utd
    បាល់ទាត់អន្តរជាតិ 2 months ago 509 Views

    បរទេស៖ លោក Ralf Rangnick បានបង្កើនប្រាក់ចំណូលរបស់គាត់ទ្វេដងក្រោយ​ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះ​អាសន្នក្លឹប Manchester United ។បន្ទាប់ពីការរំពឹងទុកជាច្រើនថ្ងៃ ទីបំផុតក្រុមជើងឯកអង់គ្លេស២០សម័យបាន​ប្រកាសជាផ្លូវការណ៏​នៅព្រឹកថ្ងៃចន្ទថា គ្រូបង្វឹកអន្តរជាតិអាឡឺម៉ង់វ័យ ៦៣ឆ្នាំរូបនេះបានយល់ព្រមចូលមក​ដឹកនាំ​ក្រុមបន្តពីលោក Ole Gunnar Solskjaer ។

    Opinion: Ralf Rangnick is Manchester United's best move in years | Sports |  German football and major international sports news | DW | 29.11.2021

    យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថាMan.. Utd បានផ្តល់នូវកិច្ចព្រមព្រៀងដែលមានតម្លៃ ៨ លានផោនក្នុងមួយឆ្នាំពោលគឺច្រើនជាងពីរដងនៃអ្វីដែលគាត់ធ្លាប់រកបាននៅក្លឹប Lokomotiv Moscow ។​ប្រភព​បន្ថែមថាលោក Rangnick ធ្លាប់រកបានប្រាក់ឈ្នួល៣.៨ លានផោនក្នុងមួយឆ្នាំក្នុងអំឡុងពេលខ្លីរបស់​គាត់ក្នុង​នាមជានាយកផ្នែកកីឡានៅក្លឹបរុស្ស៊ីមួយនេះ។Michael Carrick ដែល​ជាគ្រូបង្វឹកទទួលការខុសត្រូវនឹងនៅ​បន្តដឹកនាំហ្វឹកហាត់ក្រុមដែលមានមូលដ្ឋាននៅ ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​អង់គ្លេស មុន​លោកRagnickមកដល់មុន​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ Arsenal៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts