• Banner Banner Banner Banner Banner Banner
  • ក្លិបអាស៊ីអឺរ៉ុប ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក និងកីឡាករបរទេស៣នាក់
    បាល់ទាត់អន្តរជាតិ 2 months ago 141 Views

    ក្លិប​បាល់ទាត់អាស៊ីអឺរ៉ុប​យូណាយធីត បាន​សម្រេចចែក​ផ្លូវជាមួយ​គ្រូ​ជំនួយ លោក ម៉ាត់ ហូសាន់ ជា​ផ្លូវ​ការ​ហើយ ហើយ​ក្លិប​តំណាង​ឱ្យសាកល​វិទ្យាល័យ មាន​មូល​ដ្ឋាន​នៅ​ភ្នំពេញ​មួយនេះ ក៏បានប្រកាស​ពីការ​បញ្ចប់កុងត្រាមួយ​កីឡាករ​បរទេស ចំនួន​៣​នាក់ ផ្សេង​ទៀត ផងដែរ ខណៈ​កីឡាករ​បរទេស​២នាក់​ទៀត កំពុងស្ថិត​នៅ​ក្នុងការចរចា សម្រាប់ការ​ត្រៀម​ទៅរដូវកាល​ថ្មី។

    «យើងសូមថ្លែងអំណរគុណដល់ លោកគ្រូ ម៉ាត់ ហូសាន់ ដែល​បាន​ចូល​រួម​ជាមួយ​យើង​កន្លងមក ក្រុម​​ការងារ​នៃ​ក្លិបបាល់​ទាត់ អាស៊ី អឺរ៉ុប សូមជូនពរឱ្យ​មានសំណាងល្អ និង​សុខ​ភាព​ល្អ»។ នេះជា​សេចក្តី​ថ្លែង​ការរបស់​ក្លិបអាស៊ីអឺរ៉ុប ក្នុងពេល​ក្លិប​មួយនេះ បាន​ចែក​ផ្លូវជាមួយ​​គ្រូ​ជំនួយ​​ផ្នែក​កម្តៅ​សាច់ដុំ លោក ម៉ាត់ ហូសាន់ កាលពី​ព្រឹក​ថ្ងៃពុធ​នេះ។

    ជាមួយគ្នា​នេះ អាស៊ីអឺរ៉ុប បាន​ប្រកាសចែក​ផ្លូវជាមួយ​កីឡាករ​នីហ្សេរីយ៉ា​ពាក់​លេខ៩៨ MANUEL E JOHNSON ខ្សែការពារ​ជប៉ុនពាក់លេខ​៤ KURIYAMA YUYA និងខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ាពាក់​លេខ​ ១០ Adeyanju Rasheed Omokafe ដែល​បាន​ចូល​រួមជួយក្រុម សម្រាប់ការ​ប្រកួត​រដូវ​កាល​ឆ្នាំ​២០២១​នេះហើយ ចំណែក​អ្នក​ចាំទី​ឆ្នើម​​ប្រចាំ​ក្រុម​នេះ គឺកីឡាករ ពេជ្រ រ៉ូវិនយោធិន ​ក៏​​បានសម្រេច​​ព្យួរ​ស្រោម​ដៃ (បញ្ចប់អាជីព) ផងដែរ។

    លោក​ឡែក សម្រាប់​ខ្សែ​ប្រយុទ្ធមាន​បទពិសោធ​ជនជាតិនីហ្សេរីយ៉ា Gbenga ដែល​ជា​ម្ចាស់អាវ​លេខ​​៩៩ នៅ​ក្នុង​ក្លិបអាស៊ីអឺរ៉ុប រួមទាំងខ្សែ​បម្រើជនជាតិជប៉ុនពាក់លេខ​១៣ Kanta Asami បាន​នឹង​កំពុងស្ថិត​នៅ​ដំណាក់កាល​ចរចា ថាតើពួកគេ បន្តស្នាក់នៅ ឬ​ក៏​ត្រូវចាក់ចេញ​ពី​ក្រុមនេះ ផងដែរ។

    ជុំវិញបបញ្ហា​នេះ លោក សុក វាសនា គ្រូបង្គោល​ក្រុម​អាស៊ីអឺរ៉ុប បាន​ប្រាប់ នៅថ្ងៃ​ពុធនេះ​ថា៖​«​ពិតណាស់ ក្លិប​របស់យើង បាន​ប្រាប់ទៅ​កីឡាករ​បរទេស​៣នាក់រួច​ហើយ សម្រាប់​ការ​ចែក​ផ្លូវគ្នា​នេះ ចំណែក​កីឡាករ​បរទេស​២នាក់ទៀត យើង​កំពុង​ចរចា ​ថា​តើ​គាត់​អាច​នៅបន្ត​ទៀត ឬ​យ៉ាង​ម៉េច តែ​ការងារ​នេះ យើង​ត្រូវការ​ពេល​បន្តិច ខណៈ​​រដូវ​កាលថ្មី យើងនឹង​​ត្រូវ​ចាប់​ផ្តើមប្រមូល​ផ្តុំ​​នៅ​ឆ្នាំ​ថ្មី»៕

  • Loading...
  • Recent Posts