• Banner Banner Banner Banner Banner Banner
  • ដំណឹងល្អ! ការប្រកួត AFF Suzuki Cup នឹងផ្សាយផ្ទាល់ដោយឥតគិតប្រាក់លើកម្មវិធី meWATCH
    បាល់ទាត់អន្តរជាតិ 2 months ago 331 Views

    បរទេស៖ ព្រឹត្តិការណ៍​​កីឡា​បាល់ទាត់ ASEAN Football Federation (AFF) Suzuki Cup ឆ្នាំ​២០២០​ នឹង​ត្រូវ​ធ្វើការ​ផ្សាយ​ផ្ទាល់​ដោយ​ឥត​គិត​ប្រាក់​នៅ​លើ​កម្មវិធី​នេះ meWATCH​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ផ្នែក​ផ្សព្វ​ផ្សាយ Mediacorp កាលពីថ្ងៃ​អង្គារ​។

    អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ទាំង​អស់ អាច​ទស្ស​នា​​រាល់​ការ​ប្រកួត​ទាំង​២៦ ចាប់​ពីថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ នៅ​លើ​ផ្លាត​ហ្វម​ផ្សាយ​បន្ត​ផ្ទាល់ ស្រប​ពេល​ដែល​រូប​ភាព​វី​ដេអូ​ហាយ​ឡាយ នឹង​ត្រូវ​បង្ហោះ​នៅលើ​កម្ម​វិធី meWATCH និង​ប៉ុស្តិ៍ Mediacorp Entertainment YouTube​។ ការ​ប្រកួត Suzuki Cup នេះ​ដំបូង​ឡើង​​​ត្រូវ​រៀប​ចំ​ឡើង​នៅ​ឆ្នាំ​មុន​ ប៉ុន្តែ ត្រូវ​បាន​​លើក​ពេល​វិញ ដោយ​គ្រោង​រៀប​ចំឡើង​នៅ​ខែ​មេសា ឆ្នាំ​នេះ ដោយ​សារ​តែ​វិបត្តិកូវីដ ១៩​។ ក្រោយ​មក យុទ្ធនាការ​នេះ ត្រូវ​បាន​កំណត់កាល​បរិច្ឆេទ​ថ្មី​ជាលើក​ទី២​។ ព្រឹត្តិការណ៍​​ប្រកួតប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​រយៈពេល​២​ឆ្នាំ​ម្តង​មួយនេះ នឹង​ត្រូវ​រៀប​ចំ​ឡើងនៅកីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន Bishan​។

    ក្រុម​ម្ចាស់​ផ្ទះ​សិង្ហ​បុរី នឹង​ត្រូវ​​ចាប់​ផ្តើម​យុទ្ធនាការ​ដែល​មាន​ចំនួន​១០​​មួយ​នេះ ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​មី​យ៉ាន់​ម៉ា នៅ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ​។ ក្រុម​ម្ចាស់​​ជើង​ឯក​៤​សម័យ​កាល សិង្ហ​បុរី ស្ថិត​ក្នុង​ពូល A ជាមួយនឹងក្រុម​ជម្រើស​ជាតិមី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ និង​ទីម័រ​​ខាង​កើត​។ ដោយឡែក ក្នុង​ពូល B មាន​ក្រុមម្ចាស់​ការ​ពារ​ជើង​ឯក​វៀត​ណាម ​ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី និង​ឡាវ​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts