• Banner Banner Banner Banner Banner Banner
  • លោក Gerrard សង្ឃឹមថា Grealish ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅរាត្រីនេះ
    បាល់ទាត់អន្តរជាតិ 7 months ago 310 Views

    បរទេស៖ លោក Steven Gerrard អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Aston Villa បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា ខ្សែ​បម្រើ​ Jack Grealish មាន​សិទ្ធិ​ក្នុងការ​ទទួល​បាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ នៅពេល​ដែល​រូប​គេ​វិល​ទៅកាន់កីឡដ្ឋាន Villa Park ជាលើក​ដំបូង ក្នុងនាម​ជា​កីឡាករ​របស់ Manchester City នៅ​សប្តាហ៍​នេះ​។

    Grealish បានផ្ទេរ​​ក្នុងតម្លៃ​ខ្លួន​ជាកំណត់ត្រា​ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្នុង​ទឹក​ប្រាក់​១០០លានផោន (ស្មើ​នឹង​១៣៣លានដុល្លារ​អាមេរិក) កាលពី​ខែសីហា ក្រោយពី​បាន​បង្ហាញខ្លួន​ច្រើន​ជាង​២០០​លើក​ឲ្យក្លិប​កុមារភាព​របស់គេ បើគិត​ចាប់​តាំង​ពី​បានបង្ហាញខ្លួន​ជាលើក​​ដំបូង​ក្នុង​វ័យ​១៨ឆ្នាំ​។ ខ្សែ​បម្រើអន្តរ​ជាតិ​អង់គ្លេស​រូបនេះ បាន​អវត្ត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ប៉ុន្តែ បាន​វិល​​ទៅ​ហ្វឹកហាត់​វិញ កាលពីថ្ងៃចន្ទ ហើយ​អាច​នឹង​បង្ហាញខ្លួន​ ពេល​ប្រកួត​ជាមួយនឹង​អតីតក្លិប​របស់គេ​។

    លោក Gerrard ដែល​បាន​ចាប់​ផ្តើម​យ៉ាងល្អ​ឥត​ខ្ចោះ ក្នុង​អាជីព​គ្រូ​បង្វឹក​របស់លោកក្នុងក្រប​ខ័ណ្ឌ Premier League តាមរយៈ​ការយកឈ្នះ​២លើក ពីការ​ប្រកួត​ទាំង​២លើក​នោះ បាន​ឲ្យដឹងថា៖ «Jack ពិត​ជា​សក្តិ​សមក្នុងការ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅ ហើយខ្ញុំ​គ្មាន​ការ​សង្ស័យ​ឡើយ​ថា រូប​គេ​នឹងទទួល​បាន​បែបនោះ​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts