• Banner Banner Banner Banner Banner Banner
  • លោក Klopp ជំរុញឲ្យ Liverpool កុំឲ្យផ្តោតតែលើការសងសឹកលើទឹកដី Everton
    បាល់ទាត់អន្តរជាតិ 2 months ago 141 Views

    បរទេស៖ លោក Jurgen Klopp បាន​និយាយ​ថា ក្រុម​ហង្ស​ក្រហម Liverpool មិនអាច​​បែក​អារម្មណ៍​របស់ពួក​គេ ដោយ​សារ​តែ​ការ​សម្លឹង​រក​តែ​ការ​សង​សឹក​ នៅពេល​ដែលពួកគេ​ប៉ះ​ជាមួយនឹងក្រុម Everton ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង Merseyside ដូច​គ្នា នៅ​រាត្រីនេះឡើយ​។

    ខ្សែ​ការ​ពារ Virgil van Dijk បាន​រង​របួស​​ជង្គង់​​នៅ​ក្នុង​ដំណាក់កាល​សំខាន់ នៅ​ពេល​ដែល​ក្រុម​ទាំង​​២ បាន​ជួប​​ប្រកួត​គ្នា នាកីឡដ្ឋាន Goodison Park កាលពី​១៣​ខែ​មុន ដោយ​សារ​តែ​ប្រជែង​ដណ្តើម​បាល់​ដ៏គ្រោះ​ថ្នាក់ ពី​អ្នក​ចាំ​ទី Jordan Pickford របស់ Everton​។ ខ្សែ​ប​ម្រើ Thiago Alcantara ក៏​បាន​រង​របួស​រយៈពេល​វែង​ផង​ដែរ ដោយ​សារ​​តែ​ការ​ព្យា​យាម​ប្រជែង​ដណ្តើម​បាល់​របស់​ខ្សែ​​បម្រើ​ប្រយុទ្ធ Richarlison ក្នុងការ​ប្រកួតគ្នា​យ៉ាង​ស្វិត​ស្វាញ បើ​ទោះ​បី​​អ្នក​គាំទ្រ​មិន​បានចូល​រួម​ក៏ដោយ​។ សម្រាប់​ជាលើក​ទី​១ក្នុង​រយៈពេល​៣​ឆ្នាំ ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​តំបន់​តែមួយនេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅនៅ​ពី​មុខ​អ្នក​គាំទ្រ​​ពេញ​កីឡដ្ឋាន Goodison ខណៈ​ដែល Everton សម្លឹង​រក​ការ​ផ្តល់ការ​ខកចិត្ត​ដល់ការ​ព្យា​យាម​ប្រជែង​ដណ្តើម​ពាន​របស់ Liverpool​។ ប៉ុន្តែ លោក Klopp បាន​និយាយ​ថា ក្រុម​ហង្ស​ក្រហម ត្រូវ​តែ​ផ្តោត​លើ​ការ​អនុ​ញ្ញាត​ឲ្យ​បាល់​របស់​ពួកគេ​ជា​អ្នក​និយាយ​។

    លោក Klopp បាន​ឲ្យដឹង​កាលពីថ្ងៃ​អង្គារ​ថា៖ «យើង​លេង​កីឡា​បាល់ទាត់​។ យើង​នៅ​តែ​ជាក្រុម​ដែលមានការ​រំជួលចិត្ត​មួយ ប៉ុន្តែ អ្នក​ត្រូវ​តែ​ប្រើប្រាស់ការ​រំជួល​ចិត្ត​នោះ​ក្នុង​របៀប​ដែលត្រឹម​ត្រូវ ហើយ​នោះ​គឺ​ជាផែន​ការ​របស់យើង​។ យើង​ដឹង​ពី​ចំណុច​ដែលអ្នក​គាំទ្រ​ចង់​បាន ហើយ​យើង​ព្យាយាម​បំពេញក្តីសុបិន និង​បំណង​ប្រាថ្នា​របស់ពួកគេ​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts