• Banner Banner Banner Banner Banner Banner
  • Liverpool ត្រៀមបំបែកកំនត់ត្រា៩៤ឆ្នាំពេលជួបម្ចាស់ផ្ទះ Everton
    បាល់ទាត់អន្តរជាតិ 2 months ago 1084 Views

    បរទេស៖ Liverpool មាន​បំណង​បំបែក​កំណត់​ត្រា​រក​គ្រាប់​បាល់​បញ្ចូល​ទីនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់​អង់គ្លេស​រយៈពេល ​៩៤​ឆ្នាំ​នៅ​ពេលពួកគេជួបប្រកួតជាមួយក្លឹបរួមទីក្រុង Everton ក្នុង​ការ​ប្រកួត Premier League នៅ​កីឡដ្ឋាន Goodison Parkនារាត្រីថ្ងៃពុធ។ក្រុមហង្សក្រហមមានទម្រង់លេង​យ៉ាងល្អ​ដោយ​សម្រាប់ការប្រកួតក្នុងស្រុកនិងលើឆាកអន្តរជាតិ ក្រោយស៊ុតបាល់បញ្ចូលទីចំនួន ៤ចុង​ក្រោយ​ជាមួយ Southampton នៅលីគកំពូលកាលពីថ្ងៃសៅរ៏។

    Liverpool 4-0 Southampton - As it happened - Liverpool FC - This Is Anfield

    មានន័យថាជ័យជម្នះនោះបានបង្កើតកំនត់ត្រាប្រកួតទី ១៧ ជាប់ៗគ្នាដែល Liverpool អាចស៊ុតបញ្ចូល​ទីបានយ៉ាងហោចណាស់ពីរគ្រាប់/១ប្រកួតនិងតាមទាន់កំណត់ត្រាដែលធ្លាប់ធ្វើបានចុងក្រោយដោយក្លឹប Sunderland តាំងពីឆ្នាំ១៩២៧ ។ដូច្នេះLiverpoolកំពុងត្រៀមលក្ខណៈរួចរាល់​ដើម្បីបំបែក​កំណត់​ត្រា​ក្រុមឆ្មាខ្មៅSunderland ដែលអាចស៊ុតបញ្ចូលទីបានពីរគ្រាប់ ឬច្រើនជាងនេះសម្រាប់ការប្រកួត បន្ទាប់ទៀតនេះ ។

    Liverpool 4, Southampton 0 - Match Recap: Reds Crush Southampton at Home -  The Liverpool Offside

    ក្រុមលោកJurgen Kloppស៊ុតបញ្ចូលទីបាន ២១ គ្រាប់ក្នុងចំណោម ៣៩គ្រាប់បាល់សរុបសម្រាប់ការ ប្រកួតនៅក្រៅទឹកដី ដែលជាការមិនគួរឱ្យភ្ញាក់ផ្អើលក្នុងក្របខ័ណ្ឌកំពូល – ប៉ុន្តែការជួបគ្នាបួ​នលើ​ក​ចុង​ក្រោយនៅ Goodison Park គឺLiverpolស្មើ៣ចាញ់១។Liverpool បច្ចុប្បន្នឈរនៅលេខរៀងទី៣ ក្នុង​តារាងនាំមុខពីរពិន្ទុដោយក្រុមកំពូលតារាង Chelsea ខណៈដែលគូប្រជែងEverton របស់លោក​Raphael Benitezឈរនៅលេខរៀងទី១៤ឯណោះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts