• Banner Banner Banner Banner Banner Banner
  • Real Madrid ត្រៀមបញ្ចេញលក់ខ្សែបម្រើកាន់ឆ្នាំរបស់ខ្លួនម្នាក់នៅខែមករា
    បាល់ទាត់អន្តរជាតិ 2 months ago 1069 Views

    បរទេស៖ Real Madrid ត្រៀមលក់ខ្សែបម្រើ Isco Alacon ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកជា​លើកទីពីរ​នៅខែ​មករា២០២២ខាងមុខនេះ។កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួន ៣៤៣ ប្រកួតឱ្យក្រុមអធិរាជស​ក្រោយ​ផ្ទេរពី Malaga ក្នុងខែកក្កដា ឆ្នាំ ២០១៣មកកាន់ទឹកដីSantiago Bernabeu និងបានជួយក្រុមឈ្នះពាន La Liga ចំនួន 2 ដង Copa del Rey មួយ និងពានរង្វាន់ Champions League ចំនួន ៤ដង។

    Real Madrid: Isco might finally leave the club this summer

    Isco បច្ចុប្បន្នមិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោកសម្រាប់រដូវកាលនេះដោយរកបាន តែ១គ្រាប់ប៉ុណ្ណោះក្រោយបង្ហាញខ្លួនបាន ៧ ដងនិងចូលលេងបានតែ១ដងប៉ុណ្ណោះនៅក្របខណ្ឌ  La Liga ចាប់តាំងពីចុងខែកញ្ញាកន្លងមក។

    Real Madrid | Transfer Market: Isco is ready to leave Real Madrid in  January | Marca

    កុងត្រារបស់កីឡាករនៅ Bernabeu នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ យោងគេហទំព័រ  ​​Mundo Deportivo បានបញ្ជាក់ថា ក្លឹប Real Madridគ្រោងលក់កីឡាករអន្តរជាតិអេស្បាញរូបនេះនៅមុនពេលកិច្ចសន្យា របស់​Iscoឈានដល់ទីបញ្ចប់។ប្រភពខាងលើបន្តថាៈក្រុមកាំភ្លើងធំ Arsenal ជាក្លឹបដែលចាប់អារម្មណ៍លើខ្សែ​បម្រើ​​​ស្លាបដ៏​មានបទពិសោធន៍រូបនេះ ខណៈ Real Betis និង Sevillaនៅលីកកំពូលអេស្បាញក៏​មានបំណង​ចង់​បានរូបគេទៅរួមក្រុមផងដែរ៕

     

    ប្រភពព័ត៍មាន​៖ Sportsmole

  • Loading...
  • Recent Posts