• Banner Banner Banner Banner Banner Banner
  • ក្រុមទ័ព ប្រកាសចែកផ្លូវជាមួយកីឡាករបរទេសទាំង៤នាក់ ក្នុងពេលតែមួយ
    បាល់ទាត់អន្តរជាតិ 2 months ago 114 Views

    សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC (ទ័ព) មិនបាន​បន្ត​កុង​ត្រាថ្មី ​ដល់​កីឡាករ​បរទេស ដែល​បានជួយ​ដល់​ក្រុម សម្រាប់ការ​ប្រកួត នៅរដូវ​កាល ឆ្នាំ​២០២១​នេះ នោះ​ទេ បន្ទាប់ពី​ក្លិវ​មាន​មូលដ្ឋាន​នៅកីឡដ្ឋាន​ស្តាតចាស់មួយនេះ បានប្រកាស​ពីការ​ចែក​ផ្លូវ​ជាមួយ​កីឡាករ​បរទេ​ស​ទាំង​៤​នាក់ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ។

    «សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC សូម​ធ្វើការ​ថ្លែង​អំណរ​​គុណ​យ៉ាង​ជ្រាលជ្រៅ​ទៅដល់ កីឡាករ ROMARIO កីឡាករ RIO SAKUMA កីឡាករ CHAN YOUNGHA និងកីឡាករ TIMOTHY ដែលបានរួមចំណែកជួយក្លិបក្នុងរដូវកាល ២០២១ នេះ។ យើងទាំងអស់គ្នាសូមជូនពរ កីឡាករទាំង៤ ឱ្យ​ជួបប្រទះតែសំណាងល្អ និង​ជោគជ័យ​ក្នុងអាជីព»។ នេះជា​សេចក្តី​ប្រកាសពីការ​ចែក​ផ្លូវជាមួយ​កីឡាករបរទេស​ទាំង​៤នាក់ របស់​ក្រុម​ទ័ព។

    ជាមួយ​ការ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​បរទេស​​ទាំង​៤​នាក់ ក្នុងពេលព្រម​គ្នា​នេះ វា​បាន​បង្ហាញ​​ពីការ​កែ​ប្រែ​យ៉ាង​ធំ​ធេង ដើម្បី​ត្រៀម​ខ្លួន ទៅកាន់​ការ​ប្រកួត​ប្រជែង នា​រដូវ​កាល​ឆ្នាំ​២០២២ របស់​ក្រុម​ទ័ព ព្រោះ​ទ័ព ក៏ទើបបាន​បញ្ចប់កុងត្រា​មុនពេលកំណត់នឹង​អ្នក​ចាត់ការ​ក្រុម​ ជា​អតីត​​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា លោក   Lee Tae Hoon ផង​ដែរ។

    ជុំ​វិញការ​បញ្ចប់​កុងត្រា ទាំង​ជាមួយ​អ្នក​ចាត់ការ​ក្រុម លោក Lee Tae Hoon និង​កីឡាករ​​បរទេស​ទាំង​៤នាក់ ខាង​លើនេះ ក៏​ព្រោះ​តែ​ក្រុម​​ទ័ព ទទួលបាន​លទ្ធផល​មិនគាប់ប្រសើរ នោះ​ទេ ក្នុ​ងការ​ប្រកួតលីគកំពូលកម្ពុជា នា​​រដូវ​កាល​ ឆ្នាំ​២០២១​នេះ ដោយ​ពួក​គេ បានត្រឹម​លេខ​៧ ចំណែកការ​ប្រកួត​ពាន​រង្វាន់សម្តេចហ៊ុនសែន ថ្នាក់ជាតិ ក្រុមទ័ព ក៏​ទទួល​បាន​លទ្ធផល​មិន​ល្អ​​ដែរ ដោយបាន​ធ្លាក់ត្រឹម​វគ្គជម្រុះ១៦ក្រុម​ដំបូង ក្រោយ​ចាញ់​ក្រុម​អគ្គិសនីកម្ពុជា ៤-០ នោះ៕

  • Loading...
  • Recent Posts