• Banner Banner Banner Banner Banner Banner
  • Neymar នឹងត្រូវអវត្តមានពី៦ ទៅ៨សប្តាហ៍ ដោយសារតែរបួសកជើង
    បាល់ទាត់អន្តរជាតិ 2 months ago 80 Views

    បរទេស៖ ខ្សែ​ប្រយុទ្ធ Neymar ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​អវត្ត​មាន​ចន្លោះ​ពី​៦ ទៅ​៨​សប្តាហ៍ ក្រោយពី​បាន​រង​របួស​ដាច់​សរសៃ​ចង​ក​ជើង​ឆ្វេង​របស់​គេ​។ នេះ​បើយោង​ទៅ​តាម​ការបញ្ជាក់​របស់ក្លិប Paris Saint-Germain កាលពីថ្ងៃ​ចន្ទ​។

    តារាឆ្នើម​​អន្តរ​ជាតិប្រេស៊ីល​រូបនេះ បាន​បង្ហូរ​ទឹក​ភ្នែក​ ពេល​ត្រូវ​បាន​គេ​សែង​ចេញពី​ទីលានប្រកួត​ ក្រោយពី​បាន​រង​របួស នៅ​នាទី​ចុងក្រោយ​ក្នុងពេលក្រុម​របស់​ខ្លួន​បានយកឈ្នះ​លើ​ក្រុម Saint-Etienne ក្នុងលទ្ធផល ៣-១។ មុន​នឹង​បន្ថែម​ថា ព័ត៌​មាន​បន្ថែម​ទៀត​នឹង​ត្រូវ​ប្រកាស​ក្នុង​រយៈពេល​៧២​ម៉ោង​នោះ ក្លិប PSG បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ការ​ត្រួត​ពិនិត្យ​ដែលត្រូវ​បាន​ធ្វើ​ឡើង​កាលពី​យប់​មិញ បង្ហាញ​ថា Neymar Jr កំពុង​តែ​មាន​បញ្ហ​របួស​កង​ជើង​ឆ្វេង ដោយសារ​តែ​ការ​ដាច់​សរសៃ​ចង​​»​។

    Neymar បាន​ចូល​លេង​១៣លើកក្នុង​ចំណោម​ការ​ប្រកួត​១៥​លើក​ចុងក្រោយ​សម្រាប់ PSG នៅ​រដូវ​កាល​នេះ ក្រោយពី​ចំណាយ​ពេល​អស់​៤​ឆ្នាំនៅ​ប្រទេស​បារាំង ប៉ុន្តែ​រូប​គេ​នឹង​ប្រឈម​មុខនឹងការ​អវត្តមាន​រយៈពេល​វេង ក្រោយពី​បាន​ដួលទាំង​ជំ​ហ ដោយ​សារ​តែ​ការ​ព្យា​យាម​ជែង​ដណ្តើម​បាល់​របស់​កីឡាករ Yvann Macon​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​បង្ហាញវី​ដេ​អូមួយ​កាលពីថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​ថា ​ជើង​ឆ្វេង​របស់​គេកំពុង​តែ​ទទួល​ការ​ព្យា​បាល​៕ ​

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts